ម្នាល​សំឡាញ់​ ​ទក្ខិណាទាន​ដែលគេ​ឲ្យ​ចំពោះ​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​យើង​នឹង​ឲ្យ​នូវ​ទក្ខិណាទាន​ ​(​ចំពោះ​បុគ្គល​នោះ​)​។​
 [​១៤៩​]​ ​(​វិធូ​រៈ​…​)​ ​ព្រាហ្មណ៍​ទាំងឡាយ​ដទៃទៀត​ ​ចង់បាន​ទ្រព្យ​ ​ក៏​ដេក​ខាងក្រោម​គ្រែ​ ​កាល​សោម​យា​គ​(​១​)​ ​ប្រាកដហើយ​ ​ស្តេច​ទាំងឡាយ​ក៏​ស្រង់ទឹក​ ​ឰដ៏​ខាងលើ​នៃ​គ្រែ​ ​បពិត្រ​ព្រះរាជា​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​ប្រាកដ​ស្មើដោយ​ជន​អ្នក​ដុសក្អែល​ ​គេ​ហៅថា​ព្រាហ្មណ៍​ដែរ​ ​បពិត្រមហារាជ​ ​(​ព្រាហ្មណ៍​ទាំងឡាយ​នេះ​)​ ​ខ្ញុំ​ព្រះអង្គ​បាន​ក្រាបទូល​ចំពោះ​ព្រះអង្គ​ហើយ​ ​យើង​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍​ប្រាកដ​ដូច្នោះ​ឬ​។​
 [​១៥០​]​ ​(​ព្រះ​រា​ជា​កោរ​ព្យៈ​…​)​ ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​បា្រស​ចាក​ភាពជា​ព្រាហ្មណ៍​ ​តែ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​គេ​មិន​ហៅថា​ព្រាហ្មណ៍​ទេ​ ​ម្នាល​វិធូ​រៈ​ ​អ្នក​ចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃ​វិញ​ ​ដែល​ជា​អ្នកមានសីល​ ​ជា​ពហុស្សូត​ ​វៀរចាក​មេថុនធម្ម​ ​ឲ្យ​មក​បរិភោគ​នូវ​ភោជន​របស់​យើង​ ​ម្នាល​សំឡាញ់​ ​ទក្ខិណាទាន​ដែលគេ​ឲ្យ​ចំពោះ​បុគ្គល​ណា​ ​ជា​ទាន​មានផល​ច្រើន​ ​យើង​នឹង​ឲ្យ​នូវ​ទក្ខិណាទាន​ ​(​ចំពោះ​បុគ្គល​នោះ​)​។​
​(​១​)​ ​ការ​បូជា​ដោយ​ទឹក​សោម​ ​គឺ​សុរា​មួយ​បែប​ដែលគេ​បាន​មក​ពីដើម​ឈើ​ ​និយម​ថា​ ​ជា​សុរា​វិសេស​ ​សម្រាប់​យក​ទៅ​សែនព្រេន​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់