​ព្រះអង្គ​ទទួល​ក្រយាស្ងោយ​នោះ​ហើយ​ ​តែ​មិន​សោយ​ដោយ​ព្រះអង្គ​ឯង​ ​ត្រឡប់ជា​ប្រទាន​ដល់​ព្រាហ្មណ៍​វិញ​ ​សូម​ក្រាប​ថ្វាយបង្គំ​ចំពោះ​ព្រះអង្គ​ ​តើ​ការណ៍​នេះ​ជាស​ភាព​ដូចម្តេច​។​
 [​១៥៤​]​ ​(​ព្រះរាជា​ត្រាស់​ថា​)​ ​ព្រាហ្មណ៍​ ​(​នេះ​)​ ​ជា​អាចារ្យ​របស់​យើង​ ​ជា​អ្នក​ខ្វល់ខ្វាយ​ក្នុង​កិច្ច​តូច​ ​និង​កិច្ច​ធំ​ផង​ ​ជា​បុគ្គល​គួរ​គោរព​ផង​ ​គួរឲ្យ​យើង​ហៅរក​ផង​ ​(​ព្រោះហេតុនោះ​)​ ​យើង​គួរឲ្យ​ភោជន​។​
 [​១៥៥​]​ ​(​កុដុម្ពិកៈ​…​)​ ​ឥ​ឡូ​នេះ​ ​ខ្ញុំ​សូម​សួរ​ព្រាហ្មណ៍​ ​ជា​គោតមគោត្ត​ ​ដែល​ស្តេច​តែង​បូជា​ ​ព្រះរាជា​បាន​ប្រទាន​ភត្ត​ដែល​លាយ​ដោយ​សាច់​ដ៏​ស្អាត​ដល់​អ្នក​ ​អ្នក​បាន​ទទួល​ភត្ត​នោះ​ហើយ​ ​ក៏បាន​ប្រគេន​នូវ​ភោជន​ដល់​ឥសី​វិញ​ ​អ្នក​ប្រហែលជា​ដឹង​ថា​ ​ខ្លួន​មិនមែន​ជា​ខេត្ត​នៃ​ទាន​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​អ្នក​ ​តើ​ការណ៍​នេះ​ជាស​ភាព​ដូចម្តេច​។​
 [​១៥៦​]​ ​(​ព្រាហ្មណ៍​តប​ថា​)​ ​ខ្ញុំ​តែង​ចិញ្ចឹម​កូន​ ​និង​ប្រពន្ធ​ផង​ ​ចំពាក់ចិត្ត​ក្នុង​ផ្ទះ​ទាំងឡាយ​ផង​ ​ប្រៀនប្រដៅ​ព្រះរាជា​ថា​ ​សូម​ព្រះអង្គ​សោយ​នូវ​កាម​ទាំងឡាយ​ ​ជា​របស់​នៃ​មនុស្ស​ផង​ ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​គួរ​ប្រគេន​ភោជន​ដល់​ឥសី​វិញ​ ​ដែល​នៅក្នុង​ព្រៃ​ ​មានត​បៈ​អស់​កាល​វែង​ ​ចំរើន​ដោយ​គុណ​ ​មានចិត្ត​ចំរើន​ហើយ​។​
ថយ | ទំព័រទី ៥៨ | បន្ទាប់