​[​១៥៧​]​ ​(​កុដុម្ពិកៈ​…​)​ ​ឥឡូវនេះ​ ​ខ្ញុំ​សូម​សួរ​ឥសី​ ​ដែល​ស្គម​រវីមរវាម​ដោយ​សរសៃ​ ​មាន​រោមក្លៀក​ ​និង​ក្រចក​ដុះ​វែង​ ​មាន​ធ្មេញ​ប្រកបដោយ​មន្ទិល​ ​មាន​ធូលី​លើ​ក្បាល​ ​លោក​នៅក្នុង​ព្រៃ​ម្នាក់ឯង​ ​មិន​ស្តាយ​ជីវិត​ ​លោក​បាន​ប្រគេន​ភោជន​ដល់​ភិក្ខុ​ណា​ ​ភិក្ខុ​នោះ​ប្រសើរ​ជាង​លោក​ដោយ​គុណ​ដូចម្តេច​។​
 [​១៥៨​]​ ​(​តាបស​តប​ថា​)​ ​អាត្មា​ជីកដំឡូង​ឈ្មោះ​អា​លុក​លម្ពៈ​ ​និង​តា​លក​ន្ទៈ​ទាំងឡាយ​ផង​ ​ដំឡូង​ឈ្មោះ​ពិ​លា​លិ​ ​និង​តក្ក​លៈ​ទាំងឡាយ​ផង​ ​ច្រូត​ស្រងែ​ ​និង​ស្ពៅ​ ​(​យក​មក​)​ ​បែន​បុក​ ​(​បរិភោគ​)​ ​ផង​ ​នាំ​យក​គ្រឿង​អន្លក់​ ​និង​ក្រអៅឈូក​ ​ទឹកឃ្មុំ​ ​សាច់​ ​ព​ទ្រា​ ​និង​កន្តួ​ត​ព្រៃ​ ​មក​បរិភោគ​ផង​ ​នោះ​ជា​កំណាន់​របស់​អាត្មា​ ​អាត្មា​ជា​បុគ្គល​ដាំ​ស្ល​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​ ​មាន​សេចក្តី​ប្រកាន់​នៅឡើយ​ ​គួរ​ប្រគេន​ភោជន​ដល់​ភិក្ខុ​ដែល​ជា​អ្នក​មិន​ដាំ​ស្ល​ ​មិន​មាន​តណ្ហា​ ​មិន​មាន​សេចក្តី​ប្រកាន់​។​
 [​១៥៩​]​ ​(​កុដុម្ពិកៈ​…​)​ ​ឥឡូវនេះ​ ​ខ្ញុំ​សួ​ម​សួរ​ភិក្ខុ​ដែល​អង្គុយ​ស្ងៀម​មាន​វត្ត​ល្អ​ ​ដូចតទៅ​នេះ​ ​(​ឥសី​)​ ​បាន​ប្រគេន​ភត្ត​ដែល​លាយ​ដោយ​សាច់​ដ៏​ស្អាត​ដល់​លោក​ ​លោក​ទទួល​ភត្ត​នោះ​ហើយ​ ​ក៏​បរិភោគ​ស្ងៀម​ៗ​ ​ម្នាក់ឯង​ ​មិនបាន​អញ្ជើញ​បុគ្គល​ដទៃ​ណាមួយ​ ​(​ឲ្យ​បរិភោគ​ផង​)​ ​ឡើយ​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​លោក​ ​តើ​ការណ៍​នេះ​ជាស​ភាព​ដូចម្តេច​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់