[១៥] (កិន្នរី…) នែរាជបុត្រ អ្នកណាបានសម្លាប់នូវកិន្នរ ដែលជាសត្វមិនប្រទូស្ត ព្រោះការចង់បានអញ អញស៊ូតែស្លាប់ អញនឹងមិនធ្វើ (ជាប្រពន្ធ) របស់អ្នក (នោះ) ទេ។
[១៦] (ព្រះរាជា…) ម្នាលនាងកិន្នរី ដែលជាស្រីមានសេចក្តីខ្លាចផង ចង់រស់នៅផង នាងជាមេម្រឹគ មានស្លឹកកំញាន និងស្លឹកក្រស្នាជាភោជន ចូរនាងទៅកាន់ព្រៃហិមវន្តចុះ ពួកម្រឹគដទៃនឹងត្រេកត្រអាលចំពោះនាង។
[១៧] (កិន្នរី…) ភ្នំទាំងឡាយនោះផង ជ្រោះភ្នំទាំងឡាយនោះផង គូហាភ្នំទាំងឡាយនោះផង បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ យើងទាំងឡាយ រមែងត្រេកត្រអាលជាមួយគ្នាលើភ្នំទាំងឡាយណា បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំទាំងឡាយនោះ តើនឹងធ្វើដូចម្តេច។ ភ្នំទាំងឡាយនោះ ដេរដាសដោយស្លឹកឈើ គួរឲ្យរីករាយ ដែលពួកម្រឹគសាហាវធ្លាប់ដើរទៅមកញឹកញយ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ ភ្នំទាំងឡាយនោះ ដេរដាសដោយផ្កាឈើគួរឲ្យរីករាយ ដែលពួកម្រឹគសាហាវធ្លាប់ដើរទៅមកញឹកញយ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។