[១៩០] ពួកជនចូរធ្វើនូវលំនៅ ឲ្យជាទីរីករាយដល់លោកផង សូមលោកឲ្យពួកនារីបំរើផង សូមលោកធ្វើនូវឱកាស ដើម្បីអនុគ្រោះ យើងនឹងធ្វើជាធំនេះ ទាំងពីរនាក់។
[១៩១] (ចិត្តបណ្ឌិតពោលថា) បពិត្រព្រះរាជា អាត្មាភាពបានឃើញនូវផលនៃទុច្ចរិត និងផលដ៏ប្រសើររបស់ធម៌ ដែលបានសន្សំដោយប្រពៃ អាត្មាភាពនឹងសង្រួមនូវខ្លួនតែម្យ៉ាង អាត្មាភាពមិនប្រាថ្នានូវកូន ឬសត្វចិញ្ចឹម ឬទ្រព្យទេ។
១០ ឆ្នាំ ១០ ដងនេះ ជាជីវិតរបស់ពួកសត្វក្នុងលោកនេះ ជីវិតនោះមិនដល់កំណត់នោះនៅឡើយ ក៏ស្វិតស្រពោនទៅ ដូចជាដើមបបុសដែលគេកាត់ហើយ។ កាលបើជីវិតនោះ (ស្រពោនទៅយ៉ាងនេះ) តើរីករាយដូចម្តេចកើត លេងសើចដូចម្តេចកើត ត្រេកអរដូចម្តេចកើត ស្វែងរកទ្រព្យដូចមេ្តចកើត បពិត្រព្រះរាជា អាត្មាភាពមានប្រយោជន៍ដោយកូន និងប្រពន្ធ ដូចម្តេចកើត អាត្មាភាពជាបុគ្គលផុតចាកចំណងហើយ។ អាត្មាភាពនោះ ដឹងច្បាស់យ៉ាងនេះ មច្ចុរាជមិនមើលងាយចំពោះអាត្មាភាពទេ កាលបើអាត្មាភាពត្រូវមច្ចុរាជគ្របសង្កត់ (យ៉ាងនេះ) តើតេ្រកអរដូចម្តេចកើត ស្វែងរកទ្រព្យដូចម្តេចកើត។