បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ជាតិ​របស់​ពួក​សត្វ​ ​ជា​ធម្មជាតិ​ដ៏​ថោកទាប​ ​កំណើត​មនុស្ស​ចណ្ឌាល​លាមក​ ​ជាង​ពួក​សត្វ​ក្នុង​ពួក​សត្វ​ជើង​ពីរ​ ​យើង​បាន​នៅក្នុង​គភ៌​មនុស្ស​ចណ្ឌាល​ក្នុង​កាលមុន​ ​ព្រោះតែ​អំពើ​ជា​របស់​ខ្លួន​ ​ដ៏​លាមក​ក្រៃលែង​។​
 យើង​បាន​កើតជា​មនុស្ស​ចណ្ឌាល​ ​ក្នុង​ដែន​អ​វន្តី​ ​ហើយ​បែរមក​កើតជា​ម្រឹគ​ ​ប្រប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​រួច​កើតជា​សត្វ​អក​ខ្មៅ​(​១​)​ ​ទៀប​ឆ្នេរ​ស្ទឹង​រម្ម​ទា​ក្នុង​ថ្ងៃ​នោះ​ ​យើង​ជា​ព្រាហ្មណ៍​ ​និង​ក្សត្រិយ៍​។​
 ​[​១៩២​]​ ​ជីវិត​ ​គឺ​អាយុ​មាន​ប្រមាណ​តិច​ ​ត្រូវ​ជរា​នាំចូល​ទៅ​ ​(​កាន់​សេចក្តី​ស្លាប់​)​ ​កាលបើ​សត្វ​ត្រូវ​ជរា​នាំចូល​ទៅ​ ​(​កាន់​សេចក្តី​ស្លាប់​ហើយ​)​ ​ទីពឹង​ពុំ​មាន​ទេ​ ​បពិត្រ​ព្រះបាទ​បញ្ចាលៈ​ ​សូម​ទ្រង់​ធ្វើតាម​ពាក្យ​អាត្មាភាព​ចុះ​ ​ទ្រង់​កុំ​ធ្វើ​នូវ​អំពើ​ទាំងឡាយ​ ​ដែល​មាន​កំរៃ​ជា​ទុក្ខ​ឡើយ​។​
​(​១​)​ ​អាចារ្យ​ខ្លះ​ថា​ ​សត្វ​អង្កត់ខ្មៅ​។​
ថយ | ទំព័រទី ៧១ | បន្ទាប់