[១៩៧] (ព្រះឥន្ទ…) ពួកទេវតាបានពោលនូវទេវតាវិសេសណា ថាសុជម្បតិ ក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះ បម្រុងសុំព្រះនេត្រទាំងឡាយ។ ខ្លួនខ្ញុំជាស្មូម ការសូម ជាកិច្ចឧត្តមរបស់ខ្ញុំ កាលបើខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ប្រសើរនោះដល់ខ្ញុំព្រះអង្គ។
(ព្រះបាទសិវិរាជ…) ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា សេចក្តីត្រិះរិះនូវប្រយោជន៍នោះ សូមឲ្យសម្រេចដល់អ្នកចុះ ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ។ កាលបើអ្នកសូមភ្នែកមួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះជាបុគ្គលមានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក។
[១៩៨] (ពួកជនពោលថា) បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់កុំលះបង់នូវពួកយើងទាំងអស់គ្នាឡើយ បពិត្រមហារាជ សូមទ្រង់ប្រទាននូវព្រះរាជទ្រព្យ គឺកែវមុក្តា និងកែវពិទូរ្យដ៏ច្រើនវិញចុះ។