[២២៤] (មហោសធ…) បុគ្គលពាលអ័ប្បប្រាជ្ញា រមែងនិយាយកុហក ព្រោះហេតុនៃអ្នកដទៃ ឬខ្លួនឯង បុគ្គលពាលនោះ ត្រូវគេតិះដៀលក្នុងកណ្តាលទីប្រជុំ ក្នុងកាលខាងក្រោយ បុគ្គលពាលនោះ រមែងទៅកាន់ទុគ្គតិ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលដែលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
[២២៥] (អាចារ្យសេនកៈ…) បុគ្គលមានប្រាជ្ញាក្រាស់ដូចផែនដី មិនមានទីលំនៅ មិនមានទ្រព្យធន ជាបុគ្គលក្រីក្រ បើទុកជាពោលនូវសេចក្តី (ណាមួយ) ពាក្យសំដីរបស់បុគ្គលដែលមានប្រាជ្ញានោះ ក៏មិនលូតលាស់ក្នុងកណ្តាលនៃពួកញាតិ ទាំងសិរីរបស់បុគ្គលមានប្រាជ្ញា ក៏មិនមាន ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២២៦] (មហោសធ…) បុគ្គលអ្នកមានប្រាជ្ញាក្រាស់ដូចផែនដី រមែងមិននិយាយពាក្យលេះលោះ ព្រោះហេតុនៃបុគ្គលដទៃ ឬខ្លួនឯងទេ បុគ្គលអ្នកមានប្រាជ្ញានោះ មានគេបូជាក្នុងកណ្តាលទីប្រជុំ លុះកាលខាងក្រោយ អ្នកមានប្រាជ្ញានោះ រមែងទៅកាន់សុគតិ