បក្សីនេះត្រូវជាអ្វីនឹងអ្នក ទើបអ្នកដែលផុត (ចាកអន្ទាក់) ចូលមករកបក្សីដែលជាប់វិញ ពួកបក្សីនាំគ្នាហើរចោលអស់ទៅហើយ ហេតុដូចម្តេច អ្នកសម្ងំនៅតែម្នាក់ឯង។
[២៥៩] (សុមុខៈហង្ស…) បក្សីនេះជាសេ្តចរបស់យើងផង ជាមិត្ររបស់យើងផង ជាសំឡាញ់ស្មើដោយជីវិតរបស់យើងផង ខ្លួនយើងនឹងមិនលះបង់នូវបក្សីនោះ ដរាបអស់កាលនៃជីវិត។
[២៦០] (ព្រាន…) អ្នកណាប្រាថ្នាលះបង់ជីវិត ព្រោះហេតុសំឡាញ់ យើងនឹងលែងនូវសំឡាញ់របស់អ្នកនោះ ក្នុងកាលឥឡូវនេះ សូមឲ្យសេ្តចរបស់អ្នកទៅជាមួយនឹងអ្នកចុះ។
[២៦១] (សុមុខៈហង្ស…) ម្នាលព្រាន ក្នុងថ្ងៃនេះ យើងត្រេកអរព្រោះបានឃើញនូវសេ្តចបក្សីរួចចាកចំណងយ៉ាងណា អ្នកក៏ចូរត្រេកអរជាមួយនឹងពួកញាតិទាំងអស់ យ៉ាងនោះដែរ។
[២៦២] (ស្តេចហង្ស…) ព្រះអង្គមានសេចក្តីសុខស្រួលទេឬ ព្រះអង្គមិនមានជម្ងឺដម្កាត់ទេឬ ព្រះអង្គតែងប្រៀនប្រដៅនូវអ្នកដែនដ៏ធំទូលាយនេះ តាមធម៌ទេឬ។
[២៦៣] (ព្រះរាជាតបថា) ម្នាលហង្ស យើងមានសេចក្តីសុខស្រួលទេ ម្នាលហង្ស យើងមិនមានជម្ងឺដម្កាត់ទេ ខ្លួនយើងក៏បានប្រៀនប្រដៅនូវអ្នកដែនដ៏ធំទូលាយនេះតាមធម៌។