កូនទាំងនោះ រមែងមិនខឹងនឹងសំដីរបស់អ្នកទេ សូមអ្នកប្រាប់នូវអំពើដែលត្រូវធ្វើដល់កូនទាំងនោះចុះ។
[២៧០] (ស្តេចហង្ស…)បុគ្គលបើទុកជាបរិបូណ៌ដោយជាតិ និងច្បាប់ តែបើក្នុងកាលជាខាងក្រោយ គឺកាលដែលខ្លួនចាស់ ធ្វើនូវសេចក្តីព្យាយាមក្នុងកិច្ចការ រមែងលិចចុះក្នុងសេចក្តីអន្តរាយ។ កាលបុគ្គលចាស់នោះ មានប្រាជ្ញារវើរវាយ ទោសក៏កើតឡើងជាច្រើនយ៉ាង បុគ្គលចាស់នោះ រមែងឃើញបានតែត្រឹមរូបធំៗ ដូចបុគ្គលងងឹតក្នុងវេលាយប់។ បុគ្គលចាស់ ដឹងនូវសេចក្តីព្យាយាមក្នុងលទ្ធិមិនមានខ្លឹមថាលទ្ធិមានខ្លឹម រមែងមិនបាននូវប្រាជ្ញា តែងលិចចុះក្នុងសេចក្តីអន្តរាយមិនខាន ដូចជាសត្វសរភៈ លិចចុះក្នុងជ្រោះនៃភ្នំ។ ជនបើទុកជាមានជាតិថោកថយ តែជាអ្នកមានការប្រឹងប្រែង មានប្រាជ្ញា បរិបូណ៌ដោយអាចារសីល រមែងរុងរឿងដូចជាភ្លើងក្នុងរាត្រី។ សូមព្រះអង្គធ្វើសេចក្តីនេះឯង ឲ្យជាគ្រឿងប្រៀបធៀប ហើយញ៉ាំងពួកព្រះរាជបុត្ត ឲ្យប្រតិស្ថានក្នុងវិជ្ជាទាំងឡាយ ដ្បិតអ្នកប្រាជ្ញតែងលូតលាស់ល្អ ដូចពូជដែលលូតលាស់ក្នុងស្រែក្នុងកាលដែលមានភ្លៀង។

ចប់ ហង្សជាតក ទី៦។