[២៧៣] (សត្តិគុម្ពៈពោលថា) ម្នាលបតិកោលុម្ពៈ អ្នកឯងដូចជាបុគ្គលស្រវឹង ទើបកំញើញយើងយ៉ាងខ្លាំង អ្នកស្អប់ខ្ពើម (ចោរកម្ម) ព្រោះមាតារបស់ខ្ញុំអាក្រាតឬអ្វី។
[២៧៤] (ព្រះរាជាត្រាស់ថា) នែនាយសារថីសំឡាញ់ ចូរអ្នករលះរលាំងក្រោកឡើង ចូរទឹមរថទៅ យើងមិនពេញចិត្តនឹងបក្សីទេ យើងនឹងទៅកាន់អាស្រមដទៃវិញ។
[២៧៥] (នាយសារថីទូលថា) បពិត្រមហារាជ ទូលព្រះបង្គំបានទឹមរថ ទឹមពាហនៈដ៏មានកំឡាំងហើយ បពិត្រមហារាជ សូមព្រះអង្គឡើងគង់ចុះ យើងនឹងទៅកាន់អាស្រមដទៃ។
[២៧៦] (សត្តិគុម្ព…) ពួកចោរក្នុងអាស្រម ទៅក្នុងទីណាអស់ទៅអេះ ស្តេចក្នុងដែនបញ្ចាលនុ៎ះទៅផុតអំពីការមិនឃើញរបស់ពួកចោរទាំងនោះហើយ។ អ្នកទាំងឡាយចូរចាប់ធ្នូ ដាវ និងលំពែង ស្តេចក្នុងដែនបញ្ចាលនុ៎ះកំពុងតែទៅ អ្នកទាំងឡាយកុំលែងជីវិតឡើយ។
[២៧៧] (អភិសម្ពុទ្ធគាថា) ក្នុងកាលនោះ សត្វសេកដទៃទៀត មានចំពុះដ៏ក្រហម បានទទួលរាក់ទាក់ថា បពិត្រមហារាជ ព្រះអង្គស្តេចមកស្រួលហើយ មួយទៀត ដំណើរមករបស់ព្រះអង្គមិនទាស់ទេ ព្រះអង្គជាធំយាងមកដល់ហើយ សូមទ្រង់មានព្រះបន្ទូលប្រាប់នូវព្រះរាជបំណង ដែលមានក្នុងដំណើរយាងមកនេះចុះ។