​[​២៨០​]​ ​ការ​សម្លាប់​ក្តី​ ​ចង​ក្តី​ ​ការ​បន្លំ​ក្តី​ ​បញ្ឆោត​ក្តី​ ​ការ​ប្លន់​ក្តី​ ​ការ​កំហែង​ក្តី​ ​មាននៅ​ក្នុង​សំណាក់​ចោរ​ណា​ ​សត្តិ​គុម្ពៈ​ ​រមែង​សិក្សា​អំពើ​ទាំងនោះ​ក្នុង​សំណាក់​ចោរ​នោះ​។​ ​សេចក្តី​ពិត​ក្តី​ ​សុចរិត​ក្តី​ ​ការ​មិន​បៀតបៀន​ក្តី​ ​ការ​សង្រួម​សីល​ក្តី​ ​ការ​ទូន្មាន​ឥន្រ្ទិយ​ក្តី​ ​មាននៅ​ក្នុង​ទីនេះ​ ​បពិត្រ​ព្រះ​ភារតៈ​ ​ខ្ញុំ​ព្រះអង្គ​ធំឡើង​នៅ​លើ​ចង្កេះ​នៃ​ពួក​ឥសី​អ្នកឲ្យ​អាសនៈ​និង​ទឹក​។​
 [​២៨១​]​ ​បពិត្រ​ព្រះរាជា​ ​ពិត​ណាស់​ ​បុគ្គល​គប់​រក​នូវ​បុគ្គល​ណា​ ​ទោះជា​សប្បុរស​ ​ឬ​អសប្បុរស​ ​មាន​សីល​ ​ឬ​ឥត​សីល​ ​រមែង​លុះអំណាច​បុគ្គល​នោះ​ឯង​។​ ​បុគ្គល​ធ្វើ​នូវ​បុគ្គល​បែប​ណា​ ​ឲ្យ​ជា​មិត្រ​ ​ចូល​ទៅ​គប់​រក​នូវ​បុគ្គល​បែប​ណា​ ​បុគ្គល​នោះ​ ​ក៏​មាន​អាការ​បែប​នោះ​ ​ឯ​ការ​នៅ​រួម​ក៏​ប្រាកដ​ដូច្នោះ​។​ ​កូនសិស្ស​គប់​រក​នូវ​អាចារ្យ​ផ្តេសផ្តាស​ ​អាចារ្យ​នោះ​ដែល​កូនសិស្ស​គប់​រក​ហើយ​ ​រមែង​ប្រឡាក់​កូនសិស្ស​ដែល​មិន​ប្រឡាក់​ ​(​ដោយ​បាបធម៌​)​ ​ដូច​សរ​ ​ដែល​ជ្រលក់​ដោយ​ថ្នាំពិស​តែង​ប្រឡាក់​បំពង់​សរ​។​ ​ព្រោះ​ភ័យ​អំពី​ការ​ប្រឡាក់​ ​អ្នកប្រាជ្ញ​ទើប​មិន​យក​បុគ្គល​លាមក​ជា​សំឡាញ់​ ​ជន​ណា​ខ្ចប់​នូវ​ត្រី​ស្អុយ​ដោយ​ចុង​ស្បូវភ្លាំង​ ​សូម្បី​ស្បូវភ្លាំង​ក៏​មាន​ក្លិនស្អុយ​ ​ផ្សាយ​ចេញ​ ​ការ​គប់​រក​នូវ​បុគ្គល​ពាល​ ​(​របស់​ជន​នោះ​)​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ១០១ | បន្ទាប់