​យើង​សូម​សួរ​ពួក​អ្នក​ ​ដែល​មាន​រាងកាយ​ ​និង​សម្បុរ​ដូចជា​មនុស្ស​ ​គេ​ស្គាល់​អ្នក​ទាំងឡាយ​បាន​ក្នុង​មនុស្សលោក​ដោយ​ប្រការ​ដូចម្តេច​។​
 [​២៨៣​]​ ​(​កិន្នរី​ឆ្លើយ​ថា​)​ ​ម្នាល​ព្រាន​ ​ពួក​យើង​តែង​ត្រាច់​ទៅកាន់​ភ្នំ​ ​ឈ្មោះ​មាលា​គិរិ​ ​ភ្នំ​ឈ្មោះ​បណ្ឌ​រកៈ​ ​ភ្នំ​ត្រៃ​កូដ​ ​និង​ស្ទឹង​មាន​ទឹក​ដ៏​ត្រជាក់​ ​ពួក​យើង​ជា​ម្រឹគ​មាន​ភេទ​ប្រាកដ​ដូចជា​ពួក​មនុស្ស​ ​គេ​ស្គាល់​ពួក​យើង​ថា​ជា​កិន្នរ​។​
 [​២៨៤​]​ ​(​ព្រះរាជា​…​)​ ​អ្នក​ទាំងពីរ​ ​មាន​សភាព​ដូចជា​ទុក្ខ​ក្រៃលែង​ ​ទួញ​យំ​ ​អ្នក​គួរ​ជាទីស្រឡាញ់​ ​ត្រូវ​នាង​កិន្នរី​ជាទីស្រឡាញ់​ ​ឱប​រិត​ហើយ​ ​យើង​សូម​សួរ​នូវ​ពួក​អ្នក​ ​ដែល​មាន​រាងកាយ​ ​និង​សម្បុរ​ដូច​មនុស្ស​ ​អ្នក​ទាំងឡាយ​ ​អាក់អន់​ចិត្ត​ដូចម្តេច​ ​ទើប​ទួញ​យំ​ក្នុង​ព្រៃ​នេះ​ ​អ្នក​ទាំងពីរ​មាន​សភាព​ដូចជា​ទុក្ខ​ក្រៃលែង​ ​ទួញ​យំ​ ​អ្នក​គួរ​ជាទីស្រឡាញ់​ ​ត្រូវ​នាង​កិន្នរី​ជាទីស្រឡាញ់​ឱប​រិត​ហើយ​ ​យើង​សូម​សួរ​នូវ​ពួក​អ្នក​ ​ដែល​មាន​រាងកាយ​ ​និង​សម្បុរ​ដូចជា​មនុស្ស​ ​អ្នក​ទាំងឡាយ​ ​អាក់អន់​ចិត្ត​ដូចម្តេច​ ​ទើប​យំរៀបរាប់​ក្នុង​ព្រៃ​នេះ​។​ ​អ្នក​ទាំងពីរ​ ​មាន​សភាព​ដូចជា​ទុក្ខ​ក្រៃលែង​ ​ទួញ​យំ​ ​អ្នក​គួរ​ជាទីស្រឡាញ់​ ​ត្រូវ​នាង​កិន្នរី​ជាទីស្រឡាញ់​ឱប​រិត​ហើយ​
ថយ | ទំព័រទី ១០៣ | បន្ទាប់