​[​៣០៨​]​ ​(​ព្រះរាជា​…​)​ ​ជន​ទាំងឡាយ​ណា​ ​ប្រកបដោយ​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​ជា​អ្នក​គិត​នូវ​ហេតុ​ច្រើនប្រការ​ ​នាង​សុធម្មា​ទេវី​នេះ​ ​ជា​ស្រ្តី​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​បា្រស​ចាក​សេចក្តី​សោក​ ​ព្រោះ​បាន​ស្តាប់​ពាក្យសុភាសិត​ទាំងឡាយ​នៃ​ពួក​ជន​ណា​ ​ជន​ទាំងនោះ​ ​គួរ​អ្នកផង​គប់​រក​ដោយពិត​។​

​ចប់​ ​សោមនស្ស​ជាតក​ ​ទី៩​។​


​ចម្បេយ្យ​ជាតក​ ​ទី១០​


 [​៣០៩​]​ ​(​ព្រះបាទ​ពារាណសី​ត្រាស់​សួរ​ថា​)​ ​នាង​ជា​អ្វី​ ​មាន​ពន្លឺ​ដូចជា​ផ្លេកបន្ទោរ​ ​ឬដូច​ជា​ផ្កាយព្រឹក​ ​នាង​ជា​ស្ត្រី​ទេវតា​ ​ឬ​ជា​ស្ត្រី​គន្ធព្វ​ ​យើង​មិន​សំគាល់​នាង​ថា​ជា​ស្ត្រី​មនុស្ស​ទេ​។​
 [​៣១០​]​ ​(​នាង​នាគី​ក្រាបបង្គំទូល​ថា​)​ ​បពិត្រមហារាជ​ ​ខ្ញុំម្ចាស់​មិនមែន​ជា​ស្ត្រី​ទេវតា​ ​មិនមែន​ជា​ស្ត្រី​គន្ធព្វ​ ​មិនមែន​ជា​ស្ត្រី​មនុស្ស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​ជានា​គ​កញ្ញា​ ​មក​ក្នុង​ទីនេះ​ដោយ​សេចក្តី​ត្រូវការ​។​
 [​៣១១​]​ ​(​ព្រះរាជា​…​)​ ​នាង​មានចិត្ត​តក់ស្លុត​ ​មាន​ឥន្រ្ទិយ​ញ័ររន្ធត់​ ​តំណក់​ទឹកភ្នែក​ទាំងឡាយ​ ​ហូរ​សស្រាក់​ចាក​ភ្នែក​ទាំងឡាយ​របស់​នាង​ ​ចុះ​វត្ថុ​អ្វី​របស់​នាង​បាត់​ ​ម្នាល​នារី​ ​នាង​ចង់បាន​របស់​អ្វី​ ​បាន​ជាម​ក​ក្នុង​ទីនេះ​ ​ចូរ​នាង​ប្រាប់​ហេតុ​នោះ​មក​ចុះ​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់