លំដាប់នោះ ព្រះមហាក្សត្រនោះ ទ្រង់បព្វជ្ជាហើយ ក៏នឿយណាយចាកកាមរាគ លុះនឿយណាយចាកកាមរាគហើយ បានចូលទៅកើតក្នុងព្រហ្មលោក។
[៣៥៧] (ព្រះបាទវិទេហៈត្រាស់ថា) អ្នកប្រាជ្ញទាំង ៥ នាក់មកជួបជុំគ្នាហើយ ប្រស្នាភ្លឺច្បាស់ដល់យើង អ្នកទាំងឡាយចូរស្តាប់ប្រស្នានោះ អ្នកផងគួរសំដែង (ប្រាប់) នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំងដល់នរណា។
[៣៥៨] (អាចារ្យសេនកៈទូលថា) បពិត្រព្រះភូមិបាល សូមព្រះអង្គធ្វើឲ្យជាក់ច្បាស់ដល់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ព្រះអង្គជាអ្នកចិញ្ចឹម ជាអ្នកអត់ធន់នូវរាជកិច្ចដ៏ធ្ងន់ សូមព្រះអង្គទ្រង់ពោលប្រស្នានុ៎ះមុន បពិត្រព្រះជនិន្ទ អ្នកប្រាជ្ញទាំង ៥ នាក់ពិចារណានូវរបស់ជាទីស្រឡាញ់ និងជាទីគាប់ព្រះទ័យរបស់ព្រះអង្គ ហើយនឹងក្រាបទូលក្នុងកាលជាខាងក្រោយ។
[៣៥៩] (ព្រះរាជា…) ភរិយាណា មានសីលពិត ដែលបុរសដទៃលួច (សម្ផស្ស) មិនបាន ជាស្រីប្រព្រឹត្តតាមអំណាចនៃសេចក្តីប្រាថ្នារបស់ភស្តា ជាទីស្រឡាញ់ ជាទីពេញចិត្តនៃភស្តា
ចប់ មហាបលោភនជាតក ទី១១។
បញ្ចបណ្ឌិតជាតក ទី១២