​បាន​ទៅ​ក្នុង​ទីស្ងាត់​ ​ហើយ​ប្រាប់​ដល់​កូនប្រុស​ ​សេចក្តី​កំបាំង​ណា​ ​ដែល​អាចារ្យ​កា​មិន្ទ​ធ្វើឲ្យ​ប្រាកដហើយ​ ​សេចក្តី​កំបាំង​នុ៎ះ​ ​ទូលព្រះបង្គំជាខ្ញុំ​បានឮ​ហើយ​។​
 [​៣៧២​]​ ​ព្រះឥន្ទ្រ​បាន​ថ្វាយ​មណិ​រត​ន៍​មាន​ជ្រុង​ ​៨​ ​ដ៏​ថ្លៃថ្លា​ ​(​ដល់​ព្រះបាទ​កុស​រាជ​)​ ​ជា​ព្រះ​អយ្យកោ​របស់​ព្រះអង្គ​ ​ថ្ងៃនេះ​មណិ​រត​ន៍​នោះ​ទៅ​នៅក្នុង​កណ្តាប់​ដៃ​នៃ​អាចារ្យ​ទេវិន្ទ​ហើយ​ ​អាចារ្យ​ទេវិន្ទ​ទៅ​ក្នុ​ទីស្ងាត់​ ​ហើយ​ប្រាប់​ដល់​មាតា​ ​សេចក្តី​កំបាំង​ណា​ ​ដែល​អាចារ្យ​ទេវិន្ទ​ធ្វើឲ្យ​ប្រាកដហើយ​ ​សេចក្តី​កំបាំង​នុ៎ះ​ ​ទូលព្រះបង្គំជាខ្ញុំ​បានឮ​ហើយ​។​
 [​៣៧៣​]​ ​សេចក្តី​ពិត​ថា​ ​ការ​លាក់​នូវ​អាថ៌កំបាំង​ ​ជា​ការ​ប្រពៃ​ ​ការ​ប្រាប់​នូវ​អាថ៌កំបាំង​ ​គេ​មិន​សរសើរ​ទេ​ ​អ្នកប្រាជ្ញ​ ​កាលបើ​សេចក្តី​ប្រាថ្នា​មិនទាន់​សម្រេច​ ​ត្រូវ​អត់សង្កត់​ទុក​ ​លុះ​សម្រេចប្រយោជន៍​ហើយ​ ​ទើប​គួរ​និយាយ​តាម​សប្បាយ​ចុះ​។​ ​បុគ្គល​មិន​គប្បី​បើក​នូវ​អាថ៌កំបាំង​ ​គប្បី​រក្សា​នូវ​អាថ៌កំបាំង​នោះ​ ​ដូចជា​រក្សា​នូវ​កំណប់​ ​ដ្បិតថា​ ​អាថ៌កំបាំង​ដែល​បុគ្គល​អ្នកដឹង​ច្បាស់​មិន​ធ្វើឲ្យ​ប្រាកដ​ ​ជា​ការ​ប្រពៃ​។​ ​អ្នកប្រាជ្ញ​មិន​គប្បី​និយាយប្រាប់​នូវ​អាថ៌កំបាំង​ដល់​ស្រី​ ​ដល់​ជន​ជាស​ត្រូវ​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់