​តឹ​សនិ​បាត​ជាតក​
​កឹ​ឆន្ទ​ជាតក​ ​ទី១​


 [​៤១៤​]​ ​(​ទេវតា​ពោល​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​លោក​ពេញចិត្ត​នឹង​អ្វី​ ​ប៉ុនប៉ង​អ្វី​ ​ប្រាថ្នា​អ្វី​ ​ស្វែងរក​អ្វី​ ​ទើប​អង្គុយ​ម្នាក់ឯង​ក្នុង​រដូវ​ក្តៅ​ដោយ​ប្រយោជន៍អ្វី​។​ ​
 [​៤១៥​]​ ​(​តាបស​ពោលតប​ថា​)​ ​ក្អម​ដាក់​នូវ​ទឹក​ដ៏​ធំ​ ​មាន​ទ្រង់ទ្រាយ​ស្អាតបាត​ ​មាន​ឧបមា​យ៉ាងណា​ ​ផ្លែស្វាយ​ទុំ​ ​ដ៏​ឧ​តម្ត​ដោយ​ពណ៌​ ​និង​ក្លិន​ ​និង​រស​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​។​ ​ម្នាលនាង​មាន​អវយវៈ​ត្រង់​កណ្តាល​ ​(​ចង្កេះ​)​ ​មិន​មានមន្ទិល​ ​អាត្មា​បានឃើញ​ផ្លែស្វាយ​នោះ​អណ្តែត​តាម​ខ្សែទឹក​ ​ក៏​ចាប់​ផ្លែស្វាយ​នោះ​ដោយដៃ​ទាំងពីរ​ ​ហើយ​នាំ​យក​ទៅកាន់​រោង​បូជា​ភ្លើង​។​ ​លំដាប់នោះ​ ​អាត្មា​បាន​ដាក់ផ្លែ​ស្វាយលើ​ស្លឹកចេក​ទាំងឡាយ​ដោយខ្លួនឯង​ ​ចិត​នូវ​ផ្លែស្វាយ​នោះ​ដោយ​កាំបិត​ ​ហើយ​ ​(​ឆាន់​)​ ​ផ្លែស្វាយ​នោះ​ ​នាំចេញ​នូវ​សេចក្តី​ស្រេកឃ្លាន​របស់​អាត្មា​បាន​។​ ​អាត្មា​នោះ​ ​ប្រាសចាក​សេចក្តី​ក្រវល់ក្រវាយ​ ​លុះ​ផ្លែស្វាយ​អស់ហើយ​ ​ក៏​អត់ទ្រាំ​បាន​ដោយ​លំបាក​ ​មិនបាន​សេចក្តី​ត្រេកអរ​ក្នុង​ផ្លែឈើ​ទាំងឡាយ​ឯទៀត​ណាមួយ​។​ ​ផ្លែស្វាយ​នោះ​ ​នឹង​នាំមក​នូវ​សេចក្តី​ស្លាប់​ដល់​អាត្មា​ដោយពិត​ ​ព្រោះ​រីង​ស្គម​ព្រោះ​ផ្លែស្វាយ​មាន​រស​ឆ្ងាញ់​ ​មាន​រសផ្អែម​លើសលប់​ ​ជាទី​ពេញចិត្ត​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់