​ឥសី​ទាំងឡាយ​នោះ​ ​រមែង​ដឹង​ឥត​សង្ស័យ​ ​(​សូម្បី​)​ ​ពួក​អ្នកមាន​យស​ជា​អ្នកបម្រើ​ ​(​ឥសី​ទាំងនោះ​ ​ក៏​ដឹងការ​នោះ​តៗ​ ​គ្នា​ទៀត​)​។​
 [​៤១៧​]​ ​(​តាបស​…​)​ ​បើ​ ​(​នរជន​ណា​)​ ​មិន​គិត​សម្លាប់​បុគ្គល​នោះ​ទេ​ ​បាប​ក៏​មិន​ចំរើន​ដល់​នរជន​នោះ​ ​ដែល​ដឹង​ច្បាស់​នូវ​ធម៌​ទាំងពួង​របស់​អ្នកប្រាជ្ញ​ ​យ៉ាងនេះ​ផង​ ​ដឹង​នូវ​ការ​បែកធ្លាយ​ ​និង​ច្យុតិ​នៃ​ជីវិត​ផង​ ​ម្នាលនាង​ជាធំ​ ​ដែល​ពួក​ឥសី​ដឹង​ច្បាស់​ហើយ​ ​ប្រយោជន៍​នៃ​សត្វលោក​ ​នាង​ដឹង​ច្បាស់​ហើយ​យ៉ាងនេះ​ ​នាង​ឈ្មោះថា​ស្វែងរក​នូវ​បាបកម្ម​ ​(​ចំពោះខ្លួន​)​ ​ព្រោះ​ប្រទេច​ពាក្យ​មិន​ប្រសើរ​។​ ​ម្នាលនាង​ទេវធីតា​មាន​ត្រគាកសាយ​ល្អ​ ​បើ​យើង​នឹង​ស្លាប់​លើ​ត្រើយ​របស់​នាង​ ​កាលបើ​យើង​ស្លាប់​ហើយ​ ​ដំណិះ​ដំនៀល​នឹង​បាន​មក​នាង​ឯង​ ​ឥត​សង្ស័យ​ឡើយ​។​ ​ម្នាលនាង​មាន​អវយវៈ​ត្រង់​កណ្តាល​ដ៏​ល្អ​ ​ព្រោះហេតុនោះ​ ​នាង​ឯង​ចូរ​រក្សា​នូវ​កម្ម​អាក្រក់​ ​កាលបើ​យើង​ស្លាប់​ហើយ​ ​កុំ​ឲ្យ​ជន​ទាំងអស់​ជេរប្រទេច​នាង​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​
 [​៤១៨​]​ ​(​ទេវតា​…​)​ ​ហេតុនេះ​ ​ខ្ញុំម្ចាស់​ដឹង​ច្បាស់​ហើយ​ ​ធម្មតា​ ​ស្តេច​នេះ​មិន​ងាយ​អត់ទ្រាំ​បានទេ​ ​ណ្ហើយចុះ​ ​ខ្ញុំម្ចាស់​នឹង​ប្រគេន​នូវ​ខ្លួនខ្ញុំ​ម្ចាស់​ផង​ ​ប្រគេន​នូវ​ស្វាយ​នោះ​ផង​ ​ដល់​លោកម្ចាស់​ ​
ថយ | ទំព័រទី ១៥២ | បន្ទាប់