​អ្នកឯង​ដើរទៅ​មិន​មាន​ខ្យល់​ ​ឰដ៏​អាកាស​ ​អ្នកដើរ​ក្តី​ ​ឈរ​ក្តី​ ​ឰដ៏​អាកាស​ ​ឫទ្ធិ​របស់​ពួក​ទេវតា​ ​ដែល​មិនបាច់​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​(​ដោយ​ជើង​)​ ​អ្នក​បាន​ធ្វើឲ្យ​ដូចជា​ទី​ដំ​កល់​ ​ចំរើន​ល្អ​។​ ​អ្នក​ឋិតនៅ​ ​ព្រោះ​អាស្រ័យ​នូវ​ការ​ទៅ​ឰដ៏​អាកាស​ ​តើ​អ្នកជា​អ្វី​ ​(​អ្នក​និយាយ​)​ ​នូវ​សេចក្តី​ណា​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទិញ​ឆ្នាំង​ចុះ​ ​ដូច្នេះ​ ​តើ​ឆ្នាំង​នេះ​សម្រាប់​ធ្វើអ្វី​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​។​
 [​៤២២​]​ ​(​ព្រះ​ឥន្ទ្រាធិរាជ​តប​ថា​)​ ​នេះ​មិនមែន​ជា​ក្អម​សប្បិ​ទេ​ ​មិនមែន​ជា​ក្អម​ប្រេង​ទេ​ ​មិនមែន​ជា​ក្អម​ស្ករអំពៅ​ទេ​ ​មិនមែន​ជា​ក្អម​ទឹកឃ្មុំ​ទេ​ ​ទោស​របស់​ក្អម​មាន​ច្រើន​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​នូវ​ទោស​ដ៏​ច្រើន​ ​ដែល​តាំងនៅ​ក្នុង​ក្អម​ចុះ​។​ ​បុគ្គល​ដើរ​ភ្លាត់​ធ្លាក់​ជ្រោះ​រណ្តៅ​ ​គុហា​ ​អណ្តូង​ជ្រាំ​ ​រណ្តៅ​ជ្រាំ​ ​ទាំង​បរិភោគ​នូវ​របស់​ដែល​មិន​គួរ​បរិភោគ​ដ៏​ច្រើន​ ​ព្រោះ​ផឹក​នូវ​សុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់