អ្នក​ទាំងឡាយ​ ​បានឃើញ​នាង​កុមារី​ណា​នៅ​ជំទង់​ ​ស្លៀកសំពត់​កាសាវៈ​ ​ជា​អ្នកបួស​ ​នាង​កុមារី​នោះ​ ​ក្នុង​កាលនោះ​ ​គឺ​ព្រះរាជ​កញ្ញា​ ​ឯ​ស្តេច​ដំរី​ក្នុង​កាលនោះ​ ​គឺ​តថាគត​ឯង​ ​ព្រានព្រៃ​ណា​ ​កាន់​យក​នូវ​ភ្លុក​ទាំងឡាយ​នៃ​ដំរី​ដ៏​ប្រសើរ​ ​ជា​ភ្លុក​ដ៏​ល្អ​ស្អាត​ ​មិន​មាន​ភ្លុក​ឯទៀត​ប្រៀបផ្ទឹម​បាន​លើ​ផែនដី​ ​ហើយ​ចូល​ទៅកាន់​កាសី​បុរី​ ​ព្រានព្រៃ​នោះ​ក្នុង​កាលនោះ​ ​គឺ​ទេវទត្ត​។​ ​ព្រះពុទ្ធ​ ​ព្រះអង្គ​ប្រាសចាក​សេចក្តី​ក្រវល់ក្រវាយ​ ​ប្រាសចាក​សេចក្តី​សោក​ ​ប្រាសចាក​នូវ​កូនសរ​ ​គឺ​រាគៈ​ ​បាន​ជ្រាប​ច្បាស់​ដោយ​ព្រះអង្គ​ឯង​ ​ហើយ​ទ្រង់​សំដែង​នូវ​ចរិត​ខ្ពស់​ ​និង​ទាប​អំពី​ដើម​នេះ​ ​ដែល​អន្ទោល​ទៅ​អស់កាលដ៏យូរ​ ​ហាក់ដូច​មិន​កន្លង​ថ្ងៃ​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលនោះ​ ​តថាគត​នៅក្នុង​ទីនោះ​ ​កាលនោះ​ ​តថាគត​ជា​ស្តេច​ដំរី​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​ជាតក​យ៉ាងនេះ​ចុះ​។​

​ចប់​ ​ឆទ្ទន្ត​ជាតក​ ​ទី៤​។​


​សម្ភវ​ជាតក​ ​ទី៥​


 [​៤៨១​]​ ​(​ព្រះ​បាទ​ធន​ញ្ជ​យកោរព្យៈ​ ​ត្រាស់​សួរ​ថា​)​ ​នែ​សុ​ចីរ​តៈ​ ​យើង​បាន​នូវ​រាជសម្បត្តិ​ផង​ ​បាន​នូវ​ភាពជា​ធំ​ផង​ ​យើង​ប្រាថ្នា​ដើម្បី​ដល់​នូវ​ភាពជា​ធំ​ ​ប្រាថ្នា​ដើម្បី​ត្រួតត្រា​នូវ​ផែនដី​នេះ​។​
ថយ | ទំព័រទី ១៨០ | បន្ទាប់