​[​៤៨៥​]​ ​(​សុ​ចីរ​ត​ព្រាហ្មណ៍​…​)​ ​ខ្ញុំ​ជា​ទូត​របស់​ព្រះ​បា​ទកោរព្យៈ​ដ៏​មានយស​ ​ទ្រង់​ប្រើ​មក​ ​ព្រះ​បាទ​ធន​ញ្ជ​យកោរព្យៈ​ ​ជា​យុធិ​ដិ្ឋល​គោត្រ​ ​ទ្រង់​មាន​ព្រះ​ឱង្ការ​ថា​ ​អ្នក​ចូរ​សួរ​នូវ​អត្ថ​ ​និង​ធម៌​ ​បពិត្រ​វិធុរ​ ​អ្នក​ដែល​ខ្ញុំ​សួរ​ហើយ​ ​ចូរ​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​នោះ​។​
 [​៤៨៦​]​ ​(​វិធុរ​ព្រាហ្មណ៍​…​)​ ​ម្នាល​ព្រាហ្មណ៍​ ​ខ្ញុំ​ ​(​គិតថា​)​ ​អញ​នឹង​បិទ​នូវ​ទន្លេ​គង្គា​ ​តែ​មិន​អាច​បិទ​នូវ​ទន្លេ​ដ៏​ធំ​នោះ​បាន​ ​ព្រោះហេតុនោះ​ ​ឱកាស​នោះ​ ​នឹង​មាន​ដូចម្តេច​កើត​ ​ខ្ញុំ​ដែល​អ្នក​សួរ​ហើយ​ ​មិន​អាច​ដើម្បី​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​បានទេ​។​ ​តែ​ខ្ញុំ​មានកូន​ប្រុស​មួយ​ឈ្មោះ​ភទ្រ​ការ​ ​ជា​ឱរស​ ​ជា​កូនបង្កើត​របស់ខ្ញុំ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​អ្នក​ចូរ​ទៅ​សួរ​អត្ថ​ ​និង​ធម៌​ ​ចំពោះ​ភទ្រ​ការនោះ​ចុះ​។​
 [​៤៨៧​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​ជា​ភារ​ទ្វា​ជ​គោត្រ​នោះ​ ​បាន​ទៅកាន់​សំណាក់​ភទ្រ​ការ​កុមារ​ ​សុ​ចីរ​តៈ​ ​ជាម​ហា​ព្រាហ្មណ៍​បានឃើញ​ភទ្រ​ការ​កុមារ​នោះ​ ​កំពុង​អង្គុយ​នៅក្នុង​ផ្ទះ​របស់​ខ្លួន​។​
 [​៤៨៨​]​ ​(​សុ​ចីរ​ត​ព្រាហ្មណ៍​…​)​ ​ខ្ញុំ​ជា​ទូត​របស់​ព្រះ​បា​ទកោរព្យៈ​ដ៏​មានយស​ ​ទ្រង់​ប្រើ​មក​ ​ព្រះ​បា​ទកោរព្យៈ​ ​ជា​យុធិ​ដិ្ឋល​គោត្រ​ ​ទ្រង់​ត្រាស់​ថា​ ​អ្នក​ចូរ​សួរ​នូវ​អត្ថ​ ​និង​ធម៌​ ​ម្នាល​ភទ្រ​ការ​កុមារ​ ​ព្រោះហេតុនោះ​ ​អ្នក​ចូរ​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​ដល់​ខ្ញុំ​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់