​បណ្ឌ​រក​ជាតក​ ​ទី៨​


 [​៥១៦​]​ ​(​បណ្ឌ​រក​នាគរាជ​ពោល​ថា​)​ ​ភ័យ​ខ្លួនឯង​ ​រមែង​ជាប់​តាម​នូវ​បុគ្គល​ដែល​មាន​វាចា​ល្ហ​ហាច​ ​មាន​មន្ត​មិន​លាក់​ទុក​ ​ជា​អ្នក​មិន​សង្រួម​ ​មិន​ចេះ​ពិចារណា​ ​ជា​អ្នក​ល្ងង់​នោះ​ ​ដូចជា​គ្រុឌ​ចាប់​យក​នាគ​ឈ្មោះ​បណ្ឌ​រកៈ​។​ ​ជន​ណា​រីករាយ​ប្រាប់​មន្ត​ដែល​គួរ​លាក់​ ​គួរ​រក្សាទុក​ ​ព្រោះ​សេចក្តី​វង្វេង​ ​ភ័យ​រមែង​ជាប់​តាម​នូវ​ជន​ដែល​មាន​មន្ត​បែកធ្លាយ​នោះ​ដោយ​ឆាប់​ ​ដូចជា​គ្រុឌ​ចាប់​យក​នាគ​ឈ្មោះ​បណ្ឌ​រកៈ​។​ ​
 មិត្ត​គ្រាន់តែ​បណ្តោយ​តាម​ ​គេ​មិន​គួរឲ្យ​ដឹង​នូវ​ហេតុ​ជា​ទម្ងន់​ដែល​គួរ​លាក់​ ​ទាំង​មិត្ត​ល្អ​ ​ជា​អ្នក​មិន​យល់​ការ​ ​ឬ​យល់​ការ​ដែរ​ ​តែ​ជា​អ្នក​មិន​ប្រព្រឹត្ត​ប្រយោជន៍​ ​(​ក៏​គេ​មិន​គួរឲ្យ​ដឹង​ដែរ​)​។​ ​
 អញ​ដល់​នូវ​សេចក្តី​ទុកចិត្ត​អ​ចេល​ ​អ​ចេ​លនេះ​ ​ជា​សមណៈ​ ​គេ​រាប់អាន​ហើយ​ ​មានចិត្ត​ចំរើន​ហើយ​ ​អញ​ក៏​ប្រាប់​ ​បើក​នូវ​អាថ៌កំបាំង​ដល់​អ​ចេ​លនោះ​ ​បាន​ជា​អញ​មានប្រយោជន៍​កន្លង​ហួស​ ​ហើយ​ទួញ​យំ​កំព្រា​ម្នាក់ឯង​។​ ​បពិត្រ​គ្រុឌ​ដ៏​ប្រសើរ​ ​ព្រោះ​ខ្ញុំ​មិន​អាច​នឹង​សង្រួម​វាចា​ដ៏​ប្រសើរ​កំបាំង​នេះ​ ​ដល់​អ​ចេ​លនោះ
ថយ | ទំព័រទី ២០០ | បន្ទាប់