[៥១៨] (បណ្ឌរកៈ…) អចេលជាសមណៈ ជាបុគ្គលមានសភាពដែលខ្ញុំរាប់អានហើយ ជាទីស្រឡាញ់ដោយចិត្តរបស់ខ្ញុំ មានខ្លួនចំរើនហើយ ខ្ញុំប្រាប់បើកអាថ៌កំបាំងដល់សមណៈនោះ ទើបខ្ញុំជាបុគ្គលមានប្រយោជន៍កន្លងហួស កំព្រា ហើយទួញយំ។
[៥១៩] (សុបណ្ណរាជ…) ធម្មតា សត្វលើផែនដី ឈ្មោះថាមិនស្លាប់ មិនមានទេ ចំណែកនៃបញ្ញា ជាធម្មជាតិដែលបុគ្គលមិនគួរតិះដៀល នរជនក្នុងលោកនេះ រមែងនាំមកនូវគុណវិសេសដែលបុគ្គលមិនគួរបាន ដោយវចីសច្ចៈ ១ ដោយសុចរិតធម៌ ១ ដោយធិតិ គឺបញ្ញា ១ ដោយការទូន្មាននូវឥន្ទ្រិយ ១។ មាតាបិតា ជាបុគ្គលប្រសើរជាងផៅពង្សទាំងឡាយ សត្វជាគំរប់ ៣ (ក្រៅអំពីមាតាបិតា) ឈ្មោះថាជាអ្នកអនុគ្រោះដល់បុគ្គលនោះមិនមានទេ បុគ្គលកាលរង្កៀសនូវការបែកធ្លាយនៃមន្ត មិនគប្បីប្រាប់ការស្ងាត់កំបាំងក្រៃលែងដល់មាតាបិតា។ មាតាបិតា បងប្អូនស្រ្តី បងប្អូនប្រុស និងសំឡាញ់ ឬញាតិទាំងពីរប៉ែក របស់បុគ្គលនោះ បុគ្គលកាលរង្កៀសនូវការបែកធ្លាយមន្ត មិនគប្បីប្រាប់នូវការស្ងាត់កំបាំងដ៏ក្រៃលែង ដល់មាតាបិតា ជាដើមនោះឡើយ។