​ក្នុង​កាលនោះ​ ​ប្អូនស្រី​ ​គឺ​នាង​ឧប្បល​វណ្ណា​ ​ទាសី​ ​គឺ​នាង​ខុ​ជ្ជុ​ត្ត​រា​ ​ក្នុង​កាលនោះ​ ​ខ្ញុំប្រុស​ ​គឺ​គហបតិ​ឈ្មោះ​ចិត្តៈ​ ​ទេវតា​ ​គឺ​សា​តា​គិ​រយ​ក្ខ​។​ ​ក្នុង​កាលនោះ​ ​ដំរី​ដ៏​ប្រសើរ​ ​គឺ​ដំរី​ឈ្មោះ​បា​លិ​លេយ្យ​ ​ស្វា​ដ៏​ប្រសើរ​ ​គឺ​មធុ​ទៈ​ ​ក្នុង​កាលនោះ​ ​ទេវរាជ​ឈ្មោះ​សក្កៈ​ ​គឺ​កា​ឡុ​ទាយី​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​ជាតក​យ៉ាងនេះ​ចុះ​។​

​ចប់​ ​ភិ​សជាត​ក​ ​ទី៥​។​


​សុ​រុ​ចិ​ជាតក​ ​ទី៦​


 [​៧១​]​ ​(​នាង​សុមេធា​ទេវី​ ​ពោល​ថា​)​ ​ខ្ញុំ​ជាម​ហេ​សី​ភរិយា​របស់​ព្រះបាទ​សុ​រុ​ចិ​ ​ដែល​ព្រះអង្គ​ទ្រង់​នាំមក​មុនដំបូង​ ​ព្រះបាទ​សុ​រុ​ចិ​ ​នាំ​ខ្ញុំ​មក​អស់​មួយ​ម៉ឺន​ឆ្នាំ​ហើយ​។​ ​បពិត្រ​ព្រាហ្មណ៍​ ​ខ្ញុំ​នោះ​មិនដែល​ដឹង​ថា​ ​ខ្ញុំ​បាន​មើលងាយ​ព្រះរាជា​សុ​រុ​ចិ​ ​ជាធំ​ក្នុង​ដែន​វិទេហៈ​ ​ព្រះអង្គ​គ្រប់គ្រង​នូវ​ក្រុង​មិថិលា​ ​ដោយ​កាយ​ ​ដោយ​វាចា​ ​ឬ​ដោយចិត្ត​ ​ក្នុង​ទីវាល​ ​ឬ​ក្នុង​ទី​កំបាំងមុខ​ឡើយ​។​ ​បពិត្រ​ឥសី​ ​សូមឲ្យ​បុត្ត​កើត​ ​(​ក្នុង​ផ្ទៃ​របស់ខ្ញុំ​)​ ​ដោយ​កិរិយា​ពោល​នូវ​ពាក្យសច្ចៈ​នេះ​ ​កាលបើ​ខ្ញុំ​និយាយ​កុហក​ ​សូមឲ្យ​ក្បាល​ ​(​របស់ខ្ញុំ​)​ ​បែក​ជា​បាំ្រ​ពីរ​ភាគ​ចុះ​។​
 [​៧២​]​ ​ព្រះ​ភស្តា​ផង​ ​ព្រះមាតា​ក្មេក​ផង​ ​ព្រះបិតា​ក្មេក​ផង​ ​ព្រះមាតា​បង្កើត​ ​និង​បិតា​បង្កើត​ផង​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​(​របស់ខ្ញុំ​)​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់