​[​៦០០​]​ ​បពិត្រ​ព្រះបាទ​អដ្ឋ​កៈ​ ​ការ​យាង​មក​នៃ​ព្រះអង្គ​ផង​ ​នៃ​ព្រះបាទ​ភី​មរ​ថៈ​ផង​ ​នៃ​ព្រះបាទ​កា​លិង្គៈ​ ​ដែល​មាន​តេជានុភាព​ដ៏​រុងរឿង​ផង​ ​ជា​ព្រះរាជ​ដំណើរ​មាន​ឫទ្ធិ​ដ៏​ច្រើន​ ​(​ព្រោះ​)​ ​កាមរាគ​នៃ​ព្រះអង្គ​ទាំងអស់​ ​បាន​លះបង់​ហើយ​។​
 [​៦០១​]​ ​(​ព្រះរាជា​ទាំង​ ​៣​ ​ព្រះអង្គ​ ​ទ្រង់​សរសើរ​ថា​)​ ​លោកម្ចាស់​បានដឹង​ច្បាស់​នូវ​ចិត្ត​របស់​បុគ្គល​ដទៃ​នុ៎ះ​យ៉ាងនេះ​ឯង​ ​ឯ​កាមរាគ​ ​យើងខ្ញុំ​ទាំងអស់គ្នា​បាន​លះ​ហើយ​ ​សូម​លោកម្ចាស់​ធ្វើ​ឱកាស​ ​ដើម្បី​អនុគ្រោះ​ ​(​បព្វជ្ជា​)​ ​ឲ្យ​យើងខ្ញុំ​បាន​ដល់​នូវ​គតិ​របស់​លោក​។​
 [​៦០២​]​ ​(​សរ​ភង្គ​តាបស​…​)​ ​អាត្មាភាព​ធ្វើ​ឱកាស​ដើម្បី​អនុគ្រោះ​ ​ព្រោះថា​ ​មហារាជ​ទាំងឡាយ​បាន​លះបង់​នូវ​កាមរាគ​ ​ដោយ​ប្រការ​ដូច្នោះ​មែន​ ​មហារាជ​ទាំងឡាយ​ ​ចូរ​ញ៉ាំង​កាយ​ ​ឲ្យ​ជ្រួតជ្រាប​ដោយ​បីតិ​ដ៏​កើត​ ​(​អំពី​ឈាន​)​ ​ដ៏​ធំ​ទូលាយ​ ​ឲ្យ​មហារាជ​ទាំងឡាយ​បាន​ដល់​នូវ​គតិ​របស់​អាត្មាភាព​។​
 [​៦០៣​]​ ​(​ព្រះរាជា​ទាំង​ ​៣​ ​ព្រះអង្គ​…​)​ ​បពិត្រ​លោក​ ​អ្នកមាន​ប្រាជ្ញា​ដូច​ផែនដី​ ​លោកម្ចាស់​ពោល​ពាក្យ​ណាៗ​ ​យើងខ្ញុំ​នឹង​ធ្វើតាម​ពាក្យ​របស់​លោក​ទាំង​អស់​នោះ​ៗ​ ​យើងខ្ញុំ​នឹង​ញ៉ាំង​កាយ​ឲ្យ​ជ្រួតជ្រាប​ដោយ​បីតិ​ដ៏​ធំ​ទូលាយ​ ​ឲ្យ​យើងខ្ញុំ​បាន​ដល់​នូវ​គតិ​របស់​លោក​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់