​[​៦៥១​]​ ​(​ព្រះ​វររាជ​មាតា​…​)​ ​នែ​សុត​សោម​ ​ខ្ញុំ​បាន​អ្នក​ដោយ​កម្រ​ណាស់​ ​នែ​ព្រះ​សម្មតិទេព​ ​ព្រោះ​ខ្ញុំ​ជា​មាតា​របស់​អ្នក​ ​កាល​ខ្ញុំ​កំពុង​យំសោក​ ​អ្នក​ឥតមាន​សេចក្តី​អាឡោះអាល័យ​ ​(​ចេញទៅ​)​ ​បួស​។​ ​នែ​សុត​សោម​ ​ខ្ញុំ​បាន​អ្នក​ដោយ​កម្រ​ណាស់​ ​នែ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​បាន​ប្រសូត​អ្នក​មក​ ​កាល​ខ្ញុំ​កំពុង​យំសោក​ ​អ្នក​ឥតមាន​សេចក្តី​អាឡោះអាល័យ​ ​(​ចេញទៅ​)​ ​បួស​។​
 [​៦៥២​]​ ​(​ព្រះ​វររាជ​បិតា​…​)​ ​នែ​សុត​សោម​ ​នេះ​ជា​ទំនៀម​ឈ្មោះ​អ្វី​ ​បព្វជ្ជា​ឈ្មោះ​អ្វី​ ​នែ​ព្រះ​សម្មតិទេព​ ​ព្រោះ​អ្នកជា​កូន​របស់​យើង​ ​លះបង់​នូវ​យើង​ដែល​ជា​មនុស្សចាស់​ជរា​ ​ឥត​អាឡោះអាល័យ​សោះ​ ​(​ចេញទៅ​)​ ​បួស​។​
 [​៦៥៣​]​ ​បុត្រ​ ​និង​ធីតា​របស់​អ្នកមាន​ច្រើន​ ​ហើយ​នៅក្មេង​ ​មិនទាន់​ដល់​នូវ​វ័យ​ ​មាន​ពាក្យពីរោះ​ ​យើង​យល់ថា​ ​បុត្រ​ ​និង​ធីតា​ទាំងនោះ​ ​កាល​មិនឃើញ​អ្នក​ ​និង​ដល់​នូវ​សេចក្តី​ទុក្ខ​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់