ម្នាលនាងរាជបុត្រី នេះឯងជាកិរិយាកាន់យកនូវជ័យនៃនាង ក្នុងលោកទាំងពីរ គឺកិរិយាកើតក្នុងទេវលោក ១ កេរ្តិ៍ឈ្មោះក្នុងជីវិតនេះ ១។ ម្នាលនាងសុមេធា សូមឲ្យនាងមានសេចក្តីសុខអស់កាលយូ នាងចូររក្សានូវធម៌ក្នុងខ្លួនចុះ យើងនឹងទៅកាន់ឋានត្រៃត្រឹង្សវិញ ការបានចួបនឹងនាង រាប់ថាជាទីស្រឡាញ់ពេញចិត្តរបស់យើង។
[៨០] (តាបសពោលថា) ម្នាលព្រាប ឥឡូវនេះ អ្នកមានសេចក្តីខ្វល់ខ្វាយតិច ម្នាលបក្សី អ្នកមិនមានសេចក្តីត្រូវការដោយចំណីសោះ ម្នាលព្រាប អ្នកខំអត់ទ្រាំនូវគំលាន និងសម្រេក ជាសត្វរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
[៨១] (ព្រាបពោលថា) ក្នុងកាលមុន ខ្ញុំមានចិត្តជាប់នឹងមេព្រាប យើងខ្ញុំទាំងពីរនាក់កំពុងតែរីករាយ (ក្នុងកាម) ក្នុងប្រទេសនោះ ស្រាប់តែសត្វខ្លែង មកឆាបយកមេព្រាបទៅ ខ្ញុំក៏អស់សេចក្តីបា្រថ្នា ព្រោះប្រាសចាកមេព្រាបនោះ។
ចប់ សុរុចិជាតក ទី ៦។
បញ្ចុបោសថិកជាតក ទី៧