​បើ​ដូច្នោះ​ ​យើង​ជាពួក​ឈ្មួញ​ ​នឹង​កាប់​នូវ​មែកឈើ​ខាងកើត​។​ ​សោត​ឯ​មែក​នោះ​ ​គ្រាន់តែ​ត្រូវ​ពួក​ឈ្មួញ​កាប់​ដាច់​ភ្លាម​ ​ក៏​ស្រក់​ទឹក​ចេញ​ ​ឯ​ទឹក​ក៏​ថ្លា​មិន​ល្អក់​ ​ពាណិជ​ទាំងនោះ​ ​បាន​ងូត​ផឹក​ក្នុង​ទីនោះ​ ​ដរាបដល់​អស់ចំណង់​។​ ​ពួក​ឈ្មួញ​ពាល​ ​ត្រូវ​មោហៈ​បិទបាំង​ ​ប្រឹក្សា​នូវ​ហេតុ​ទី​ ​២​ ​ថា​ ​បើ​ដូច្នោះ​ ​ពួក​យើង​ជាពួក​ឈ្មួញ​ ​នឹង​កាត់​នូវ​មែកឈើ​ខាងត្បូង​នោះ​ទៀត​។​ ​សោត​ឯ​មែកឈើ​នោះ​ ​គ្រាន់តែ​ត្រូវ​ពួក​ឈ្មួញ​កាត់​ដាច់​ភ្លាម​ ​ក៏​ហូរចេញ​នូវ​បាយ​នៃ​ស្រូវសាលី​ ​ដ៏​លាយ​ដោយ​សាច់​ដ៏​ច្រើន​ ​នូវ​នំ​កុម្មាស​ ​ហាក់ដូចជា​បាយាស​មាន​ទឹក​តិច​ ​នូវ​សម្លកកូរ​ ​និង​សម្ល​សណ្តែកបាយ​ ​ពាណិជ​ទាំងនោះ​ ​បាន​បរិភោគ​ទំពារ​ស៊ីក្នុង​ទីនោះ​ដរាប​ទាល់តែ​អស់ចំណង់​។​ ​ពួក​ពាណិជ​ល្ងង់​ ​ដែល​ត្រូវ​មោហៈ​បិទបាំង​ ​ក៏​ប្រឹក្សា​គ្នា​នូវ​ហេតុ​ទី​ ​៣​ ​ថា​ ​បើ​ដូច្នោះ​ ​យើង​ជាពួក​ឈ្មួញ​នឹង​កាត់​មែកឈើ​ខាងលិច​នោះ​ទៀត​។​ ​សោត​ឯ​មែក​នោះ​ ​គ្រាន់តែ​ត្រូវ​ពួក​ឈ្មួញ​កាត់​ដាច់​ភ្លាម​ ​ក៏​ចេញ​នូវ​ពួក​នាង​នារី​ ​មានខ្លួន​តាក់តែង​ហើយ​ ​មាន​សំពត់​ ​និង​គ្រឿង​អាភរណៈ​ដ៏​វិចិត្រ​ ​ពាក់​កែវមណី​ ​និង​កុណ្ឌល​។​ ​គួរ​សរសើរ​ដែរ​ ​ពាណិជ​ទាំងឡាយ​មាន​នាង​នារី​ម្នា​ក់ៗ​ ​ចំណែកខាង​នាង​នារី​ ​២៥​ ​នាក់​ ​ចោមរោម​ ​(​នូវ​នាយ​ឈ្មួញ​ជាធំ​)​ ​ក្រោមម្លប់​ឈើ​នោះ​ដោយ​ជុំវិញ​ ​ពាណិជ​ទាំងនោះ​ ​ត្រូវ​នាង​នារី​ទាំងនោះ​ចោមរោម​ហើយ​ ​ដរាប​អស់ចំណង់​។​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់