​បុគ្គល​អង្គុយ​ ​ឬ​ដេក​ក្រោមម្លប់​នៃ​ឈើ​ណា​ ​មិន​ត្រូវ​កាច់​បំបាក់​មែកឈើ​នោះ​ឡើយ​ ​ព្រោះថា​បុគ្គល​អ្នក​ប្រទូស្ត​មិត្ត​ ​ជា​មនុស្ស​អាក្រក់​។​ ​ឯ​ឈ្មួញ​ទាំងនោះ​ច្រើន​គ្នា​ ​មិន​អើពើ​នូវ​ពាក្យ​នៃ​ឈ្មួញ​ជាធំ​ម្នាក់ឯង​នោះ​ ​ក៏​ចូល​ទៅ​ដើម្បីនឹង​កាត់​នូវ​ដើម​ជ្រៃ​នោះ​ត្រង់​គល់​ ​ដោយ​ប៉ូវថៅ​ទាំងឡាយ​ ​ដែល​ខ្លួន​សំលៀង​ហើយ​។​
 [​១២០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ ​នាគ​ទាំងឡាយ​ ​២៥​ ​សៀត​គ្រឿង​ក្រោះ​ហើយ​ផង​ ​ពួក​នាគ​ខ្មាន់ធ្នូ​ ​៣០០​ ​ផង​ ​ពួក​ទាហាន​កាន់​ខែ​លបាំ្រ​មួយ​ពាន់​ផង​ ​ក៏​ចេញ​មក​។​
 ​[​១២១​]​ ​(​នាគរាជ​…​)​ ​អ្នក​ទាំងឡាយ​ចូរ​សម្លាប់​ ​ចូរ​ចង​នូវ​ពាណិជ​ទាំង​នុ៎ះ​ ​អ្នក​ទាំងឡាយ​កុំ​លែង​នូវ​ជីវិត​ឡើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើ​នូវ​ពួក​ពាណិជ​ទាំងអស់​នោះ​ ​ឲ្យ​ទៅជា​ផែះ​ ​ទុក​តែ​ពាណិជ​ជាធំ​ម្នាក់​ប៉ុណ្ណោះ​។​
 [​១២២​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រោះហេតុនោះ​ ​បណ្ឌិត​បុរស​ ​កាលបើ​បានឃើញ​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​មិន​គប្បី​លុះអំណាច​នៃ​លោភៈ​ឡើយ​ ​ត្រូវតែ​កំចាត់​បង់​នូវ​ចិត្ត​ដែល​ប្រកបដោយ​លោភៈ​ប្រាកដ​ដូច្នោះ​ ​ភិក្ខុ​បើ​បានដឹង​នូវ​ទោស​ ​(​ក្នុង​លោភៈ​)​ ​យ៉ាងនេះ​ ​ដឹង​នូវ​ការ​កើតឡើង​នៃ​ទុក្ខ​ ​ព្រោះ​តណ្ហា​យ៉ាងនេះ​ហើយ​ ​គប្បី​ប្រព្រឹត្ត​ជា​អ្នកមាន​តណ្ហា​ទៅ​ប្រាស​ហើយ​ ​មិន​មាន​សេចក្តី​ប្រកាន់​មាំ​ ​មានស្មារតី​។​

​ចប់​ ​មហា​វាណិជ​ជាតក​ ​ទី១០​។​

ថយ | ទំព័រទី ៤៣ | បន្ទាប់