​[​១៦៥​]​ ​(​ព្រះ​មហាសត្វ​…​)​ ​ពួក​អ្នក​ប្រាថ្នា​ផល​ស្រូវ​ ​រមែង​ព្រោះ​ពូជ​ក្នុង​ទីទួល​ ​ឬ​ទី​ទំនាប​ ​និង​ទី​ដែល​មិនមែន​ជា​ស្រែ​ ​អ្នក​ចូរ​ឲ្យ​ទាន​ដោយ​សទ្ធា​បែបនេះ​ចុះ​ ​សូមអ្នក​ញ៉ាំង​ទក្ខិណេយ្យ​បុគ្គល​ឲ្យ​ត្រេកអរ​ផង​។​
 [​១៦៦​]​ ​(​មណ្ឌព្យ​កុមារ​…​)​ ​យើង​ព្រោះ​ពូជ​ទាំងឡាយ​ក្នុង​ស្រែ​ណា​ ​ស្រែ​ទាំងនោះ​ក្នុង​លោក​ ​យើង​ស្គាល់​ច្បាស់​ ​ពួក​ព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​ជាតិ​ ​និង​មន្ត​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​មាន​សីល​ជាទីស្រឡាញ់​ដ៏​ក្រៃលែង​ ​ដូចជា​ស្រែក្នុង​លោក​នេះ​។​
 [​១៦៧​]​ ​(​មហាសត្វ​…​)​ ​សេចក្តី​ស្រវឹង​ព្រោះ​ជាតិ​ ​១​ ​ភាពជា​បុគ្គល​មើលងាយ​គេ​ ​១​ ​លោភៈ​ ​១​ ​ទោសៈ​ ​១​ ​សេចក្តី​ស្រវឹង​ ​១​ ​មោហៈ​ ​១​ ​ទោស​ទាំងអស់​នេះ​ ​មាននៅ​ក្នុង​ពួក​បុគ្គល​ណា​ ​បុគ្គល​ពួក​នោះ​ ​មិនមែន​ជា​អ្នកមានសីល​ជាទីស្រឡាញ់​ដ៏​ក្រៃលែង​ ​ដូចជា​ស្រែក្នុង​លោក​នេះ​ឡើយ​។​ ​សេចក្តី​ស្រវឹង​ព្រោះ​ជាតិ​ ​១​ ​ភាពជា​បុគ្គល​មើលងាយ​គេ​ ​១​ ​លោភៈ​ ​១​ ​ទោសៈ​ ​១​ ​សេចក្តី​ស្រវឹង​ ​១​ ​មោហៈ​ ​១​ ​ទោស​ទាំងអស់​នេះ​ ​មិន​មាន​ក្នុង​ពួក​បុគ្គល​ណា​ ​បុគ្គល​ពួក​នោះ​ ​ទើប​ឈ្មោះថា​ ​មាន​សីល​ជាទីស្រឡាញ់​ដ៏​ក្រៃលែង​ ​ដូចជា​ស្រែក្នុង​លោក​នេះ​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់