​មាតាបិតា​ ​ប្រៀនប្រដៅ​បុត្ត​ ​(​ដោយ​ឧបាយ​ថា​)​ ​ធ្វើ​ម្តេច​ ​បុត្ត​នឹង​បាន​សេចក្តី​សុខ​យ៉ាងណា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ប្រៀនប្រដៅ​ខ្ញុំ​តាម​សមគួរ​ ​ល្មម​ឲ្យ​ខ្ញុំ​លះលោក​នេះ​ទៅ​ហើយ​ ​បាន​សេចក្តី​សុខ​ជា​អង្វែង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​១៩៤​]​ ​(​ចិត្ត​បណ្ឌិត​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​បើ​ព្រះអង្គ​មិន​អាច​នឹង​លះបង់​នូវ​កាម​ទាំងឡាយ​ជា​របស់​មនុស្ស​នេះ​បានទេ​ ​បពិត្រ​ព្រះរាជា​ ​សូម​ព្រះអង្គ​តាំង​ទុក​នូវ​ពលី​ប្រកបដោយ​ធម៌​ ​ឯកា​រងា​រដែ​លមិ​នប្រ​កប​ដោយ​ធម៌​ ​ក៏​សូមកុំ​ឲ្យ​មាន​ក្នុង​ដែន​របស់​ព្រះអង្គ​ឡើយ​។​ ​សូមឲ្យ​ទូត​ទាំងឡាយ​ ​(​របស់​ព្រះអង្គ​)​ ​ជា​អ្នក​និមន្ត​នូវ​ពួក​ព្រាហ្មណ៍​ ​ចេញទៅ​កាន់​ទិស​ទាំង​ ​៤​ ​(​និមន្ត​មិនរើសមុខ​)​ ​សូមឲ្យ​ព្រះអង្គ​ទំនុកបម្រុង​នូវ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដោយ​បាយ​ ​ទឹក​ ​សំពត់​ ​និង​សេនាសនប្បច្ច័យ​។​ ​សូម​ព្រះអង្គ​មាន​ព្រះទ័យ​ជ្រះថ្លា​ ​ហើយ​ញ៉ាំង​សមណព្រាហ្មណ៍​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ​ ​និង​ទឹក​ ​លុះ​ព្រះអង្គ​ឲ្យ​ទាន​ ​និង​ប្រើប្រាស់​ ​(​ទ្រព្យ​)​ ​តាម​សមគួរ​ដល់​រាជានុភាព​ហើយ​ ​ឥតមាន​អ្នកផង​តិះដៀល​ ​ហើយ​សូមឲ្យ​ទៅ​កើត​ក្នុង​ឋានសួគ៌​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់