​[​១៩៧​]​ ​(​ព្រះឥន្ទ​…​)​ ​ពួក​ទេវតា​បាន​ពោល​នូវ​ទេវតា​វិសេស​ណា​ ​ថា​សុជម្បតិ​ ​ក្នុង​ទេវលោក​ ​ពួក​ជន​បាន​ពោល​នូវ​ទេវតា​វិសេស​នោះ​ថាម​ឃ​វៈ​ ​ក្នុង​មនុស្សលោក​ ​ខ្លួនខ្ញុំ​ជា​ស្មូម​ ​ដែល​ទេវតា​វិសេស​នោះ​ប្រាប់​ ​ទើប​មក​ក្នុង​ទីនេះ​ ​បម្រុង​សុំ​ព្រះនេត្រ​ទាំងឡាយ​។​ ​ខ្លួនខ្ញុំ​ជា​ស្មូម​ ​ការ​សូម​ ​ជា​កិច្ច​ឧត្តម​របស់ខ្ញុំ​ ​កាលបើ​ខ្ញុំ​សូម​ព្រះនេត្រ​ទាំងឡាយ​ ​សូម​ព្រះអង្គ​ប្រទាន​ ​ពួក​ជន​បាន​ពោល​នូវ​ភ្នែក​ណា​ ​ថា​ជា​របស់​ដែល​បុរស​លះ​បាន​ដោយ​ក្រ​ ​សូម​ព្រះអង្គ​ប្រទាន​នូវ​ព្រះនេត្រ​ដ៏​ប្រសើរ​នោះ​ដល់​ខ្ញុំ​ព្រះអង្គ​។​
 ​(​ព្រះបាទ​សិវិ​រាជ​…​)​ ​ខ្លួន​អ្នក​មក​ដោយ​ប្រយោជន៍​ណា​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ណា​ ​សេចក្តី​ត្រិះរិះ​នូវ​ប្រយោជន៍​នោះ​ ​សូមឲ្យ​សម្រេច​ដល់​អ្នក​ចុះ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​បាន​នូវ​ភ្នែក​ទាំងឡាយ​។​ ​កាលបើ​អ្នក​សូម​ភ្នែក​មួយ​ ​យើង​នឹង​ឲ្យភ្នែក​ទាំងពីរ​ ​កាល​ជន​កំពុង​មើល​ ​សូមអ្នក​នោះ​ជា​បុគ្គល​មាន​ភ្នែក​ទៅចុះ​ ​អ្នក​ប្រាថ្នា​នូវ​របស់​ណា​ ​របស់​នោះ​ចូរ​សម្រេច​ដល់​អ្នក​។​
 [​១៩៨​]​ ​(​ពួក​ជន​ពោល​ថា​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​កុំ​ប្រទាន​នូវ​ព្រះនេត្រ​ ​សូម​ទ្រង់​កុំ​លះបង់​នូវ​ពួក​យើង​ទាំងអស់គ្នា​ឡើយ​ ​បពិត្រមហារាជ​ ​សូម​ទ្រង់ប្រទាន​នូវ​ព្រះរាជទ្រព្យ​ ​គឺ​កែវ​មុក្តា​ ​និង​កែវពិទូរ្យ​ដ៏​ច្រើន​វិញ​ចុះ​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់