​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នកលើ​ភ្នំ​គន្ធមាទន៍​នោះ​ ​ដែល​ពួក​ភុម្មទេវតា​សេព​ហើយ​ ​ជា​ភ្នំ​ដេរដាស​ដោយ​ឱសថ​ទាំងឡាយ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​ ​បពិត្រ​កិន្នរ​ ​ខ្ញុំ​កាល​មិនឃើញ​អ្នកលើ​ភ្នំ​គន្ធមាទន៍​នោះ​ ​ដែល​ពួក​កិន្នរ​សេព​ហើយ​ ​ជា​ភ្នំ​ដ៏​ដេរដាស​ដោយ​ឱសថ​ទាំងឡាយ​ ​តើ​នឹង​ធ្វើ​ដូចម្តេច​។​
 [​១៨​]​ ​បពិត្រ​ព្រហ្ម​ជា​ម្ចាស់​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​នូវ​ព្រះបាទ​ទាំងឡាយ​របស់​លោក​ ​ព្រោះ​លោក​បាន​ស្រោច​ប្តី​ ​ដែល​ខ្ញុំ​ជា​ស្រី​កំ​ព្រា​បា្រ​ថ្នា​ហើយ​ ​ដោយ​ទឹកអម្រឹត​ ​ដែល​ជាទីស្រឡាញ់​ដោយ​វិសេស​ក្នុង​ទី​ដែល​លោក​ជួបគ្នា​។​
 [​១៩​]​ ​ឥឡូវនេះ​ ​យើង​ទាំងឡាយ​នឹង​ត្រាច់​ទៅកាន់​ស្ទឹង​ក្បែរ​ភ្នំ​ ​និង​ស្ទឹង​ក្នុង​ព្រៃ​ទាំងឡាយ​ ​ដែល​មាន​ផ្កាឈើ​អណ្តែត​ទៅតាម​ខ្សែទឹក​ព្រោងព្រាត​ទាំង​មាន​ឈើ​ផ្សេង​ៗ​ដុះ​ហែ​វិញ​ ​យើង​ទាំងឡាយ​នឹង​ពោល​នូវ​ពាក្យជា​ទីស្រឡាញ់​ទៅវិញទៅមក​។​ ​

​ចប់​ ​ចន្ទ​កិន្នរ​ជាតក​ ​ទី២​។​


​មហា​ឧក្កុ​សជាត​ក​ ​ទី៣​


 [​២០​]​ ​(​ខ្លែង​ញី​ពោល​ថា​)​ ​ម្នាល​ខ្លែង​ឈ្មោល​ ​ពួក​អ្នកជនបទ​ ​ចង​គប់ភ្លើង​ទាំងឡាយ​ ​ក្នុង​កោះ​តូច​ៗ​ ​បា្រ​ថ្នា​នឹង​ស៊ី​នូវ​កូន​តូច​ៗ​របស់ខ្ញុំ​ ​អ្នក​ចូរ​ហៅ​នូវ​មិត្ត​ផង​ ​សំឡាញ់​ផង​ ​
ថយ | ទំព័រទី ៨ | បន្ទាប់