​ម្នាល​ព្រាន​ ​អ្នកមាន​ឧបការៈ​ច្រើន​ដល់​យើង​ ​យើង​ ​(​នឹង​ឲ្យ​)​ ​នូវ​ភរិយា​ពីរ​នាក់​ ​ដែល​មាន​រូប​ ​និង​ភោគៈ​សម្បត្តិ​ប្រហែលគ្នា​ផង​ ​នូវ​គោមួយ​រយ​ ​មាន​ទាំង​គោឧសភ​ផង​ ​យើង​នឹង​សោយរាជ្យ​តាម​ធម៌​។​ ​ម្នាល​ព្រាន​ ​អ្នក​ចូរ​ចិញ្ចឹម​កូន​ ​និង​ប្រពន្ធ​ដោយហេតុនេះ​គឺ​ ​កសិកម្ម​ ​ពាណិជ​កម្ម​ ​ឥណទាន​កម្ម​ ​(​ការ​បុល​)​ ​និង​ការស្វែងរក​របរ​ ​(​ជា​សម្មាអាជីវៈ​ចុះ​)​ ​អ្នក​កុំ​ធ្វើ​នូវ​បាប​ទៀត​ឡើយ​។​

​ចប់​ ​រោ​ហន​មិគ​ជាតក​ ​ទី៥​។​


​ហំសជាត​ក​ ​ទី៦​


 [​២៥៣​]​ ​(​ស្តេចហង្ស​ពោធិសត្វ​ពោល​ថា​)​ ​ពួក​ហង្ស​ ​មានក​ក្ងក់​ទាំងនេះ​ ​លុះ​ត្រូវ​ភ័យ​គ្រប​សង្កត់​ហើយ​ ​ក៏​ហើរ​អស់​ទៅ​ ​ម្នាល​សុ​មុ​ខៈ​ ​មាន​សម្បុរ​ដូច​មាស​ ​អ្នក​ចូរ​ភៀសខ្លួន​ទៅចុះ​។​ ​ពួក​បក្សី​ជា​ញាតិ​លះបង់​នូវ​យើង​ម្នាក់ឯង​ ​ដែល​លុះអំណាច​អន្ទាក់​ ​ឥតមាន​អាឡោះអាល័យ​ហើរ​ទៅ​ហើយ​ ​ខ្លួន​អ្នក​តែម្នាក់ឯង​ ​សម្ងំ​នៅ​ដូចម្តេច​បាន​។​ ​ការដែល​ហើរចេញ​ទៅ​របស់​ពួក​សត្វស្លាប​ ​ជា​ការ​ប្រសើរ​ ​ការប្រព្រឹត្តិ​នៅជា​មួយ​អ្នក​ដែល​ជាប់ចំណង​ ​ជា​ការ​ប្រសើរ​ ​មិនមែនទេ​ ​អ្នក​កុំ​ធ្វើ​សេចក្តី​ព្យាយាម​ ​ឲ្យ​សាបសូន្យ​ ​ដោយ​សេចក្តី​ទុក្ខ​ឡើយ​ ​ម្នាល​សុ​មុ​ខៈ​ ​អ្នក​ចូរ​ភៀសខ្លួន​ចេញទៅ​តាមប្រាថ្នា​ចុះ​។​
ថយ | ទំព័រទី ៩៣ | បន្ទាប់