​កូន​ទាំងនោះ​ ​រមែង​មិន​ខឹង​នឹង​សំដី​របស់​អ្នក​ទេ​ ​សូមអ្នក​ប្រាប់​នូវ​អំពើ​ដែល​ត្រូវ​ធ្វើ​ដល់​កូន​ទាំងនោះ​ចុះ​។​
 [​២៧០​]​ ​(​ស្តេចហង្ស​…​)​បុគ្គល​បើទុកជា​បរិបូណ៌​ដោយ​ជាតិ​ ​និង​ច្បាប់​ ​តែបើ​ក្នុង​កាល​ជា​ខាងក្រោយ​ ​គឺ​កាលដែល​ខ្លួន​ចាស់​ ​ធ្វើ​នូវ​សេចក្តី​ព្យាយាម​ក្នុង​កិច្ចការ​ ​រមែង​លិច​ចុះ​ក្នុង​សេចក្តី​អន្តរាយ​។​ ​កាល​បុគ្គល​ចាស់​នោះ​ ​មាន​ប្រាជ្ញា​រវើរវាយ​ ​ទោស​ក៏​កើតឡើង​ជាច្រើន​យ៉ាង​ ​បុគ្គល​ចាស់​នោះ​ ​រមែង​ឃើញ​បានតែ​ត្រឹម​រូប​ធំៗ​ ​ដូច​បុគ្គល​ងងឹត​ក្នុង​វេលា​យប់​។​ ​បុគ្គល​ចាស់​ ​ដឹង​នូវ​សេចក្តី​ព្យាយាម​ក្នុង​លទ្ធិ​មិន​មាន​ខ្លឹម​ថា​លទ្ធិ​មាន​ខ្លឹម​ ​រមែង​មិនបាន​នូវ​ប្រាជ្ញា​ ​តែង​លិច​ចុះ​ក្នុង​សេចក្តី​អន្តរាយ​មិនខាន​ ​ដូចជា​សត្វ​សរ​ភៈ​ ​លិច​ចុះ​ក្នុង​ជ្រោះ​នៃ​ភ្នំ​។​ ​ជន​បើទុកជា​មាន​ជាតិ​ថោកថយ​ ​តែ​ជា​អ្នកមាន​ការ​ប្រឹងប្រែង​ ​មាន​ប្រាជ្ញា​ ​បរិបូណ៌​ដោយ​អាចារ​សីល​ ​រមែង​រុងរឿង​ដូចជា​ភ្លើង​ក្នុង​រាត្រី​។​ ​សូម​ព្រះអង្គ​ធ្វើ​សេចក្តី​នេះឯង​ ​ឲ្យ​ជា​គ្រឿង​ប្រៀបធៀប​ ​ហើយ​ញ៉ាំង​ពួក​ព្រះរាជ​បុត្ត​ ​ឲ្យ​ប្រតិ​ស្ថាន​ក្នុង​វិជ្ជា​ទាំងឡាយ​ ​ដ្បិត​អ្នកប្រាជ្ញ​តែង​លូតលាស់​ល្អ​ ​ដូច​ពូជ​ដែល​លូតលាស់​ក្នុង​ស្រែក្នុង​កាលដែល​មាន​ភ្លៀង​។​

​ចប់​ ​ហង្ស​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ៩៧ | បន្ទាប់