​[​២៧៣​]​ ​(​សត្តិ​គុម្ពៈ​ពោល​ថា​)​ ​ម្នាល​បតិ​កោ​លុម្ពៈ​ ​អ្នកឯង​ដូចជា​បុគ្គល​ស្រវឹង​ ​ទើប​កំញើញ​យើង​យ៉ាង​ខ្លាំង​ ​អ្នក​ស្អប់ខ្ពើម​ ​(​ចោរកម្ម​)​ ​ព្រោះ​មាតា​របស់ខ្ញុំ​អាក្រាត​ឬអ្វី​។​
 [​២៧៤​]​ ​(​ព្រះរាជា​ត្រាស់​ថា​)​ ​នែ​នាយ​សារថី​សំឡាញ់​ ​ចូរ​អ្នក​រលះរលាំង​ក្រោក​ឡើង​ ​ចូរ​ទឹម​រថ​ទៅ​ ​យើង​មិន​ពេញចិត្ត​នឹង​បក្សី​ទេ​ ​យើង​នឹង​ទៅកាន់​អាស្រម​ដទៃ​វិញ​។​
 [​២៧៥​]​ ​(​នាយ​សារថី​ទូល​ថា​)​ ​បពិត្រមហារាជ​ ​ទូលព្រះបង្គំ​បាន​ទឹម​រថ​ ​ទឹម​ពាហនៈ​ដ៏​មាន​កំឡាំង​ហើយ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ឡើង​គង់​ចុះ​ ​យើង​នឹង​ទៅកាន់​អាស្រម​ដទៃ​។​
 [​២៧៦​]​ ​(​សត្តិ​គុម្ព​…​)​ ​ពួក​ចោរ​ក្នុង​អាស្រម​ ​ទៅ​ក្នុង​ទីណា​អស់​ទៅអេះ​ ​ស្តេច​ក្នុង​ដែន​បញ្ចាល​នុ៎ះ​ទៅ​ផុត​អំពី​ការ​មិនឃើញ​របស់​ពួក​ចោរ​ទាំងនោះ​ហើយ​។​ ​អ្នក​ទាំងឡាយ​ចូរ​ចាប់​ធ្នូ​ ​ដាវ​ ​និង​លំពែង​ ​ស្តេច​ក្នុង​ដែន​បញ្ចាល​នុ៎ះ​កំពុងតែ​ទៅ​ ​អ្នក​ទាំងឡាយ​កុំ​លែង​ជីវិត​ឡើយ​។​
 [​២៧៧​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ក្នុង​កាលនោះ​ ​សត្វ​សេក​ដទៃទៀត​ ​មាន​ចំពុះ​ដ៏​ក្រហម​ ​បាន​ទទួលរាក់ទាក់​ថា​ ​បពិត្រមហារាជ​ ​ព្រះអង្គ​ស្តេច​មក​ស្រួល​ហើយ​ ​មួយទៀត​ ​ដំណើរ​មក​របស់​ព្រះអង្គ​មិន​ទាស់​ទេ​ ​ព្រះអង្គ​ជាធំ​យាង​មកដល់​ហើយ​ ​សូម​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​នូវ​ព្រះរាជ​បំណង​ ​ដែល​មាន​ក្នុង​ដំណើរ​យាង​មកនេះ​ចុះ​។​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់