ម្នាលទេវសារថី ព្រោះហេតុនោះ អ្នកចូរក្រាបទូលព្រះឥន្ទ្រថា ហិរិនោះ ត្រូវអរិយជនបូជាហើយក្នុងលោកទាំងពួង។
 [២៩២] (មាតលិទេវបុត្ត…) បពិត្រកោសិយៈ បុគ្គលណាជាព្រហ្ម ឬព្រះឥន្ទ្រ ឬបជាបតិ ប្រកាន់តាមសេចក្តីយល់របស់លោកនេះថា ធីតារបស់ព្រះឥន្ទ្រ ជាស្ត្រីស្វែងរកនូវគុណដ៏ប្រសើរ ដែលគេសន្មតថាជាស្រ្តីប្រសើរបំផុតក្នុងពួកទេវតា ព្រោះតែហិរិ។
 [២៩៣] បើដូចនោះ ឥឡូវនេះ សូមលោកមក សូមលោកទៅកាន់ឋានត្រៃត្រឹង្ស សូមលោកឡើងជិះរថ ដែលជាទីគាប់ចិត្តនេះ បពិត្រលោកអ្នកមានគោត្រស្មើដោយព្រះឥន្ទ្រ ព្រះឥន្ទ្រទន្ទឹងលោក សូមលោកទៅនៅរួមជាមួយនឹងព្រះឥន្ទ្រក្នុងថ្ងៃនេះ។ 
 [២៩៤] (អភិសម្ពុទ្ធគាថា) ពួកសត្វអ្នកមិនធ្វើនូវអំពើបាប រមែងបរិសុទ្ធយ៉ាងនេះ មួយទៀត ផលនៃកុសល ដែលបុគ្គលបានសន្សំល្អហើយ រមែងមិនសាបសូន្យទេ ពួកសត្វណាមួយ បានឃើញនូវសុធាភោជន (ក្នុងកាលនោះ) សត្វទាំងអស់នោះឯង រមែងដល់នូវការនៅរួមជាមួយនឹងព្រះឥន្ទ្រ។
[២៩៥] នាងហិរីទេវធីតា គឺនាងឧប្បលវណ្ណាភិក្ខុនី កោសិយតាបស គឺភិក្ខុជាម្ចាស់ទាន បញ្ចសិខទេវបុត្ត គឺអនុរុទ្ធភិក្ខុ មាតលិទេវបុត្ត គឺអានន្ទ សុរិយទេវបុត្ត គឺកស្សបភិក្ខុ ចន្ទទេវបុត្ត គឺមោគ្គល្លាន 