​បពិត្រមហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ក្នុង​ពួក​អ្នក​ដែន​ផង​ ​ក្នុង​ពួក​អ្នកជនបទ​ផង​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ក្នុង​សមណៈ​ផង​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ ​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រ​ខត្តិយ​មហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ ​ក្នុង​ពួក​ម្រឹគ​ ​និង​បក្សី​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ចុះ​ ​(​ដ្បិត​)​ ​ធម៌​ដែលគេ​សន្សំ​ហើយ​ ​តែង​នាំមក​នូវ​សេចក្តី​សុខ​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ហើយ​ ​នឹង​ទៅកាន់​ឋានសួគ៌​។​ ​បពិត្រមហារាជ​ ​សូម​ទ្រង់​ប្រព្រឹត្ត​ធម៌​ចុះ​ ​(​ដ្បិត​)​ ​ព្រះ​ឥន្រ្ទ​ទាំងឡាយ​ ​ទេវតា​ទាំងឡាយ​ ​ព្រមទាំង​ព្រហ្ម​ ​បាន​ដល់​នូវ​អត្តភាព​ជា​ទិព្វ​ ​ដោយសារ​ធម៌​ ​ដែលគេ​បាន​សន្សំទុក​ល្អ​ហើយ​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​កុំ​ប្រមាទ​ចំពោះ​ធម៌​ឡើយ​។​

​ចប់​ ​ឧម្មា​ទន្តី​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ២៩ | បន្ទាប់