​ពីដើម​ ​អាសនៈ​របស់​ ​(​អាត្មាភាព​)​ ​នៅ​ខាងក្នុង​ ​(​ប្រាសាទ​)​ ​តមក​នៅ​កណ្តាល​ ​(​ក្បាល​ជណ្តើរ​)​ ​តពីនោះមក​ទៀត​ ​នៅ​ខាងក្រៅ​ ​អាត្មាភាព​នឹង​ចេញទៅ​ខ្លួនឯង​ ​មុន​ការ​បណ្តេញ​។​ ​បុគ្គល​មិន​ត្រូវ​សេពគប់​បុគ្គល​ប្រាសចាក​សទ្ធា​ ​ដែល​ទុក​ដូច​អណ្តូង​មិន​មាន​ទឹក​ ​ប្រសិនបើ​បុគ្គល​កកាយ​អណ្តូង​នោះ​ ​(​ទឹកដែល​ចេញ​អំពី​អណ្តូង​នោះ​)​ ​មុខ​ជា​ប្រកបដោយ​ក្លិន​ភក់​ពុំខាន​។​ ​បុគ្គល​ត្រូវ​សេពគប់​ចំពោះតែ​ជន​ដែល​ជ្រះថ្លា​ ​ត្រូវ​វៀរចាក​ជន​ដែល​មិន​ជ្រះថ្លា​ ​ត្រូវ​ចូល​ទៅ​អង្គុយ​ជិត​ជន​ដែល​ជ្រះថ្លា​ ​ដូចជា​បុគ្គល​ត្រូវការ​ដោយ​ទឹក​ ​(​ចូល​ទៅ​រក​)​ ​អន្លង់​ទឹក​ដូច្នោះ​។​ ​បុគ្គល​គួរ​គប់​រក​បុរស​ដែល​គប់​រក​ ​(​ខ្លួន​)​ ​មិន​គួរ​គប់​រក​បុរស​ដែល​មិន​គប់​រក​ ​(​ខ្លួន​)​ ​ទេ​ ​បុគ្គល​ណា​ ​មិន​គប់​រក​បុគ្គល​ដែល​គប់​រក​ ​(​ខ្លួន​)​ ​បុគ្គល​នោះ​ឈ្មោះថា​កាន់​ធម៌​របស់​អសប្បុរស​។​ ​បុគ្គល​ណា​ ​មិន​គប់​រក​បុគ្គល​ដែល​គប់​រក​ ​(​ខ្លួន​)​ ​មិន​សេពគប់​ចំពោះ​បុគ្គល​ដែល​សេពគប់​ ​(​នឹង​ខ្លួន​)​ ​បុគ្គល​នោះ​ឯង​ ​ជា​មនុស្ស​អាក្រក់​ផុត​ ​ដូចជា​ម្រឹគ​ ​ដែល​អាស្រ័យ​នៅ​លើ​មែកឈើ​ ​(​ស្វា​)​។​ ​មិត្ត​ទាំងឡាយ​ ​លាកចិត្ត​ពីគ្នា​ដោយហេតុនេះ​ ​គឺ​ដោយ​នៅ​ច្រឡូកច្រឡំ​គ្នា​ញឹក​ពេក​ ​១​ ​ដោយ​ការ​មិន​ជួបគ្នា​សោះ​ ​១​ ​ដោយ​ការ​សូម​ក្នុង​កាលមិនគួរ​ ​១​។​
ថយ | ទំព័រទី ៣១ | បន្ទាប់