ព្រោះហេតុនោះ បុគ្គលមិនត្រូវទៅញឹកៗ ផង មិនត្រូវទៅ (ឃ្លាតគ្នា) យូរពេកផង គប្បីសូមនូវរបស់ដែលគួរសូមតាមកាលផង យ៉ាងនេះ ទើបមិត្រទាំងឡាយ មិនលាកចិត្តពីគ្នា។ បុគ្គលធ្លាប់ជាទីស្រឡាញ់ ទៅជាមិនជាទីស្រឡាញ់វិញ ព្រោះនៅរួមគ្នាយូរពេក អាត្មាភាពសូមលាព្រះអង្គទៅមុន យើងទាំងឡាយនោះ មិនជាទីស្រឡាញ់គ្នាទេ។
[៥៦] (ព្រះរាជា…) បើលោកម្ចាស់មិនទទួលដឹងនូវអញ្ជលីរបស់យើងទាំងឡាយ ដែលអង្វរយ៉ាងនេះ មិនធ្វើតាមពាក្យយើង ដែលជាសត្វបំរើទេ យើងខ្ញុំសូមអង្វរលោកម្ចាស់យ៉ាងនេះ សូមលោកម្ចាស់ធ្វើនូវសេចក្តីប្រាថ្នា (ដើម្បីមកក្នុងទីនេះ) ម្តងៗ។
[៥៧] (ពោធិសត្ត…) បពិត្រមហារាជ ទ្រង់មានសេចក្តីចំរើនក្នុងដែន កាលបើយើងទាំងឡាយនៅ (ផ្សេងគ្នា) យ៉ាងនេះ អន្តរាយនឹងមានដល់ព្រះអង្គផង ដល់អាត្មាភាពផង សូមយើងទាំងឡាយ ជួបគ្នាក្នុងកាលកន្លងទៅមួយថ្ងៃមួយយប់។
[៥៨] (ព្រះមហាសត្វទំលាយនូវវាទៈរបស់អាមាត្យជាអហេតុកវាទីថា)