​[​៦២​]​ ​(​ព្រះ​មហាសត្ត​ទំ​លាយ​នូវ​វាទៈ​របស់​អាមាត្យ​ជា​ខត្ត​វិជ្ជ​វាទី​ថា​)​ ​ជន​ទាំងឡាយ​អ្នកមាន​ខត្ត​វិជ្ជា​ ​(​វិជ្ជា​ខាង​ការ​គាស់រំលើង​)​ ​ក្នុង​លោក​ ​ជា​ជនពាល​សោះ​ទេ​ ​តែ​មាន​មានះ​ ​ថា​ជា​បណ្ឌិត​ ​ពោល​ថា​បុគ្គល​សម្លាប់​មាតា​ក៏បាន​ ​បិតា​ក៏បាន​ ​ពុំ​នោះ​សោត​ទេ​ ​សម្លាប់​បងប្អូន​ ​ឬ​កូន​ប្រពន្ធ​ក៏បាន​ ​ប្រសិនបើ​មានប្រយោជន៍​បែប​នោះ​។​
 [​៦៣​]​ ​(​មហាសត្ត​ប្រកាស​នូវ​លទ្ធិ​របស់​ខ្លួន​ថា​)​ ​បុគ្គល​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​ក្រោមម្លប់​ឈើ​ណា​ ​មិន​ត្រូវ​កាច់​មែកឈើ​នោះ​ទេ​ ​ដ្បិត​បុគ្គល​ប្រទូស្ត​មិត្រ​ ​ជា​មនុស្ស​អាក្រក់​។​ ​(​ចំណែកខាង​អ្នក​ ​ពោល​ថា​)​ ​កាលបើ​ប្រយោជន៍​កើតឡើង​ ​(​ចំពោះខ្លួន​)​ ​ហើយ​ ​បុគ្គល​គប្បី​គាស់រំលើង​ ​សូម្បី​ទាំង​ឫស​ក៏បាន​ ​(​ដូច្នេះ​)​ ​ពានរ​ ​ក៏​ឈ្មោះថា​ ​អាត្មា​សម្លាប់​ត្រូវហើយ​ ​ព្រោះ​អាត្មា​ត្រូវការ​ដោយ​ស្បៀង​។​ ​បើ​សេចក្តី​នៃ​ភាសិត​របស់​អ្នកនោះ​ ​ជា​អត្ថ​ផង​ ​ជា​ធម៌​ផង​ ​ល្អ​ ​មិន​អាក្រក់​ទេ​ ​បើ​ពាក្យ​របស់​អ្នក​ដ៏​ចំរើន​ជា​ពាក្យពិត​ ​ពានរ​ ​ក៏​ឈ្មោះថា​ ​អាត្មា​សម្លាប់​ត្រូវហើយ​។​ ​បើ​អ្នកដឹង​ច្បាស់​នូវ​កំហុស​នៃ​វាទៈ​របស់​ខ្លួន​ ​អ្នក​មិន​ត្រូវ​តិះដៀល​អាត្មា​ទេ​ ​ដ្បិត​វាទៈ​របស់​អ្នក​ដ៏​ចំរើន​បែប​នោះ​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់