[៦៤] (ព្រះមហាសត្ត សំដែងធម៌ដល់ព្រះរាជាថា) (បុរសអ្នកលុះក្នុងអំណាចនៃទិដ្ឋិ ៥ នាក់គឺ) បុរសជាអហេតុវាទ ១ ជាឥស្សរកតវាទ ១ ជាបុព្វេកតវាទ ១ ជាឧច្ឆេទវាទ ១ ជាខត្តវិជ្ជវាទ ១ នេះជាអសប្បុរសក្នុងលោក ជាមនុស្សពាល តែប្រកាន់ខ្លួនថាជាបណ្ឌិត បុរសបែបនោះ ធ្វើបាប (ខ្លួនឯង) ថែមទាំងញ៉ាំងអ្នកដទៃឲ្យធ្វើបាបទៀតផង ការនៅច្រឡូកច្រឡំនឹងអសប្បុរស មានទុក្ខជាទីបំផុត មានសេចក្តីក្តៅក្រហាយជាកម្រៃ។
[៦៥] កាលពីដើម មានសត្វកុកមួយមានរូបដូចចៀម កាលបើឥតគេសង័្សយ ក៏ចូលទៅរកហ្វូងពពែ សម្លាប់មេចៀមផង មេពពែផង ពពែឈ្មោលផង លុះសម្លាប់បានហើយ ក៏ហើរទៅតាមបំណងរបស់ខ្លួន។ សមណព្រាហ្មណ៍ពួកខ្លះ ក៏បែបនោះដែរ ធ្វើនូវគ្រឿងបិទបាំង ហើយបញ្ឆោតមនុស្សទាំងឡាយ (ពួកខ្លះ) ជាអ្នកមិនបរិភោគអាហារ (ពួកខ្លះ) ជាអ្នកដេកលើផែនដី (ពួកខ្លះ) ទុកក្អែល (ពួកខ្លះ) ព្យាយាមអង្គុយច្រហោង (ពួកខ្លះ) បរិភោគបាយដោយកំណត់ថ្ងៃ (ពួកខ្លះ) មិនផឹកទឹក មានមារយាទអាក្រក់ នាំគ្នាពោលថា ខ្លួនជាអរហន្ត។