​[​១៩​]​ ​(​ព្រះ​មហាសត្វ​…​)​ ​សេចក្តី​ពិត​ថា​ ​បុគ្គល​មិន​គួរ​ដល់​នូវ​សេចក្តី​អផ្សុក​បែបនេះ​ ​ក្នុង​ព្រៃ​ដែល​រុងរឿង​ដោយ​ពន្លឺ​ ​ជាទី​គឹកកង​ដោយ​ពួក​គន្ធព្វ​ ​និង​ស្រីទេពអប្សរ​ ​ជាទី​នៅ​នៃ​ឥសី​ទាំងឡាយ​ ​ជា​ព្រៃ​មាន​តាំងពី​យូរយារ​ណាស់​ហើយ​នេះ​ឡើយ​។​ ​មិត្រ​ទាំងឡាយ​ ​មាន​ខ្លះ​ ​មិន​មាន​ខ្លះ​ ​ជន​ទាំងឡាយ​គួរ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ញាតិ​ ​និង​មិត្រ​ ​មនុស្ស​ណា​មិនដឹង​ថា​ ​អាត្មាអញ​កើតមក​ពីណា​ ​មនុស្ស​នេះ​គម្រក់​ ​ត្រូវ​មាតុគ្រាម​បង្វឹក​បាន​ទាំង​ថ្ងៃ​ ​ដោយហេតុ​អ្វី​។​ ​ធម្មតា​មិត្រ​ទាំងឡាយ​ ​រមែង​ជាប់​តគ្នា​ ​ដោយ​ការ​នៅ​រួម​រឿយ​ៗ​ ​មិត្រ​នោះ​ឯង​ ​រមែង​លាកចិត្ត​ដោយ​ការ​មិនបាន​នៅ​រួមគ្នា​របស់​បុរស​ដែល​មិនបាន​ទៅមករកគ្នា​។​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់