​ម្នាល​សុ​នន្ទៈ​ ​ស្រ្តី​នេះ​ជា​ធីតា​របស់​នរណា​ហ្ន៎​ ​ស្រ្តី​នេះ​ជា​កូនប្រសា​របស់​នរណា​ហ្ន៎​ ​ឬ​ជា​ភរិយា​របស់​នរណា​ ​ប្រសិនបើ​ ​(​ស្រ្តី​នេះ​)​ ​មិនទាន់​មាន​គេ​ហួងហែង​ក្តី​ ​មាន​ភស្តា​ក្តី​ ​ខ្ញុំ​សួរ​ហើយ​ ​ចូរ​អ្នក​ប្រាប់​យ៉ាង​ឆាប់​ ​ក្នុង​កាល​ឥឡូវនេះ​កុំខាន​។​
 [​២១​]​ ​(​សារថី​ក្រាបបង្គំទូល​ថា​)​ ​បពិត្រ​ព្រះ​ជ​និ​ន្ទៈ​ ​ខ្ញុំ​ព្រះអង្គ​ស្គាល់​ស្រ្តី​នុ៎ះ​ជាក់លាក់​ ​អំពី​ចំណែកខាង​មាតា​ផង​ ​អំពី​ចំណែកខាង​បិតា​ផង​ ​ទាំង​ស្វាមី​របស់​ស្រ្តី​នោះ​ ​ក៏​ខ្ញុំ​ព្រះអង្គ​ស្គាល់​ ​បពិត្រ​ព្រះ​ភូមិបាល​ ​ស្វាមី​នោះ​ ​ជា​បុរស​របស់​ព្រះអង្គ​ហ្នឹងឯង​ ​ជា​អ្នក​មិន​ប្រហែសធ្វេស​ក្នុង​ប្រយោជន៍​របស់​ព្រះអង្គ​ទាំងយប់​ទាំង​ថ្ងៃ​។​ ​បពិត្រ​ព្រះ​ជ​និ​ន្ទៈ​ ​ព្រះអង្គ​មាន​អាមាត្យ​ម្នាក់​ ​ជា​អ្នក​ស្តុកស្តម្ភ​មាំមួន​ថ្កុំថ្កើង​ ​បពិត្រ​ព្រះរាជា​ ​ស្រ្តី​នោះ​ឈ្មោះ​នាង​ឧម្មា​ទន្តី​ ​ជា​ប្រពន្ធ​របស់​អាមាត្យ​ឈ្មោះ​អភិ​បារ​កៈ​នោះ​ឯង​។​
ថយ | ទំព័រទី ១៥ | បន្ទាប់