​យើង​សូម​សួ​រស​ង្កិ​ច្ច​ឥសី​ ​ដែលគេ​សន្មត​ថា​ជា​សប្បុរស​របស់​ពួក​ឥសី​ ​ដែល​ពួក​ឥសី​ចោមរោម​ហើយ​ ​គង់​ក្នុង​ទាយ​បស្ស​ឧទ្យាន​។​ ​ពួក​ជន​អ្នក​ប្រព្រឹត្ត​រំលង​ធម៌​ ​លុះ​ស្លាប់​ទៅវិញ​ ​ទៅកាន់​គតិ​ណា​ ​ធម៌​ ​គឺ​បិតុឃាតកម្ម​ ​ខ្ញុំ​បាន​ប្រព្រឹត្ត​កន្លង​ហើយ​ ​ខ្ញុំ​សួរ​ហើយ​ ​សូម​លោក​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​។​ ​
 [​៩១​]​ ​សង្កិ​ច្ច​ឥសី​ ​បាន​ពោល​នឹង​ព្រះរាជា​អ្នក​ញ៉ាំង​ដែន​កាសី​ឲ្យ​ចំរើន​ ​គង់​ក្នុង​ទាយ​បស្ស​ឧទ្យាន​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​របស់​អាត្មាភាព​។​ ​អ្នកណា​ប្រាប់ផ្លូវ​ដល់​បុគ្គល​អ្នកដើរ​ផ្លូវខុស​ ​បើ​បុគ្គល​នោះ​ ​ធ្វើតាម​ពាក្យ​របស់​អ្នក​ប្រាប់​នោះ​ ​បន្លា​ ​(​ចោរ​)​ ​មិន​គប្បី​ជួបនឹង​បុគ្គល​អ្នកធ្វើ​តាម​នោះ​ទេ​។​ ​អ្នកណា​ប្រៀនប្រដៅ​ធម៌​ដល់​បុគ្គល​ប្រតិបត្តិ​អធម៌​ ​បើ​បុគ្គល​នោះ​ធ្វើតាម​ពាក្យ​របស់​អ្នក​ប្រដៅ​នោះ​ ​បុគ្គល​នោះ​មិន​គប្បី​ទៅកាន់​ទុគ្គតិ​ទេ​។​
 [​៩២​]​ ​បពិត្រមហារាជ​ ​ធម៌​ជា​ផ្លូវត្រូវ​ ​ឯ​អធម៌​ជា​ផ្លូវខុស​ ​អធម៌​នាំ​សត្វ​ទៅកាន់​នរក​ ​ធម៌​ញ៉ាំង​សត្វ​ឲ្យ​ដល់​សុគតិ​។​ ​បពិត្រ​ព្រះរាជា​ ​ពួក​ជន​អ្នក​មិន​ប្រព្រឹត្ត​ធម៌​ ​ចិញ្ចឹមជីវិត​ខុសគន្លងធម៌​ ​លុះ​ស្លាប់​ទៅវិញ​ហើយ​ ​រមែង​ទៅកាន់​គតិ​ ​(​នរក​)​ ​ណា​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​អាត្មាភាព​ ​(​ដែល​សំដែង​អំពី​នរក​)​ ​ទាំងនោះ​។​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់