​ប្រព្រឹត្ត​ខុស​ក្នុង​មាតា​នោះ​ ​តែង​ទៅ​កើត​ក្នុង​នរក​។​ ​សត្វ​ដែល​បិតា​ចិញ្ចឹម​ដោយ​ត្រដាបត្រដួស​យ៉ាងនេះ​ ​ហើយ​មិន​បំរើ​បិតា​ ​ប្រព្រឹត្ត​ខុស​ក្នុង​បិតា​នោះ​ ​តែង​ទៅ​កើត​ក្នុង​នរក​។​ ​យើង​បានឮ​មក​ថា​ ​សូម្បីតែ​ទ្រព្យរបស់​កូន​អ្នក​ចង់បាន​ទ្រព្យ​ ​តែង​វិនាស​ទៅវិញ​ ​ឬ​កូន​នោះ​ ​រមែង​ក្រីក្រ​លំបាក​ ​ព្រោះ​មិន​បំរើ​មាតា​។​ ​យើង​បានឮ​មក​ថា​ ​សូម្បីតែ​ទ្រព្យរបស់​កូន​អ្នក​ចង់បាន​ទ្រព្យ​ ​តែង​វិនាស​ទៅវិញ​ ​ឬ​កូន​នោះ​ ​រមែង​ក្រីក្រ​លំបាក​ព្រោះ​មិន​បំរើ​បិតា​។​ ​បណ្ឌិត​បំរើ​មាតា​ ​គប្បី​បាន​នូវ​សុខ​នុ៎ះ​ ​គឺ​សេចក្តី​ត្រេកអរ​រីករាយ​ ​ការ​សើច​លេង​សព្វ​ៗ​កាល​។​ ​បណ្ឌិត​បំរើ​បិតា​ ​គប្បី​បាន​នូវ​សុខ​នុ៎ះ​ ​គឺ​សេចក្តី​ត្រេកអរ​រីករាយ​ ​ការ​សើច​លេង​សព្វ​ៗ​ ​កាល​។​ ​ទាន​ ​១​ ​វាចា​ជាទីស្រឡាញ់​ ​១​ ​ការប្រព្រឹត្តិ​ជា​ប្រយោជន៍​ក្នុង​លោក​នេះ​ ​១​ ​ភាព​នៃ​បុគ្គល​មានខ្លួន​ប្រព្រឹត្ត​ស្មើ​ក្នុង​ជេដ្ឋា​ប​ចាយ​ន​ធម៌​នោះ​ៗ​ ​តាម​សមគួរ​ ​១​។​ ​សង្គហធម៌​ទាំង​ ​៤​ ​នុ៎ះឯង​ ​រមែង​ប្រព្រឹត្តទៅ​ក្នុង​លោក​ ​ដូចជា​ភ្លៅ​នៃ​កង់​រថ​ដែល​វិល​ទៅ​ ​បើ​សង្គហធម៌​ទាំង​នុ៎ះ​មិន​មាន​ទេ​ ​មាតា​មិន​ត្រូវ​បាន​នូវ​សេចក្តី​រាប់អាន​ ​និង​ការ​បូជា​ ​ព្រោះ​ហេតុ​នៃ​កូន​ ​ទាំង​បិតា​ ​ក៏​មិន​ត្រូវ​បាន​នូវ​សេចក្តី​រាប់អាន​ ​និង​ការ​បូជា​ ​ព្រោះ​ហេតុ​នៃ​កូន​។​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់