(​ស្តេច​ទាំង​ ​១០១​ ​នោះ​)​ ​ជា​អ្នកធ្វើ​តាម​ព្រះរាជ​តម្រាស់​ ​មិន​មានប្រាថ្នា​ ​ក៏​ពោល​ពាក្យជា​ទីស្រឡាញ់​ ​មិន​មានប្រាថ្នា​ ​ក៏​លុះអំណាច​ចុះចូល​ព្រះបាទ​បញ្ចាល​។​ ​មិថិលា​រាជធានី​របស់​ពួក​អ្នក​វិទេហៈ​ ​ត្រូវ​ពួក​សេនា​នោះ​ចោមព័ទ្ធ​ជា​ ​៣​ ​ជាន់​(​១​)​ ​(​ដូចជា​)​ ​ជីក​គាស់​ដោយ​ជុំវិញ​។​ ​(​ក្រុង​មិថិលា​)​ ​ត្រូវ​សេនា​ចោមព័ទ្ធ​ជុំវិញ​ ​(​ប្រាកដ​ដោ​យស​ស្រា្ត​វុធ​)​ ​ដូចជា​ផ្កាយ​ដែល​ប្រាកដ​ក្នុង​ខាងលើ​ ​ម្នាល​មហោសធ​ ​អ្នកឯង​ចូរ​ដឹង​ថា​ ​សេចក្តី​រួច​ ​(​ចាក​ទុក្ខ​នេះ​)​ ​នឹង​មានដល់​ពួក​យើង​ដោយ​ប្រការ​ដូ​ចមេ្តច​។​
 ​[​២០៨​]​ ​(​ព្រះ​មហាសត្វ​ក្រាបបង្គំទូល​ថា​)​ ​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​ទ្រង់​សណ្តូក​ព្រះបាទ​ ​(​ឲ្យ​ស្រួល​ចុះ​)​ ​សូម​ព្រះអង្គ​ទ្រង់​ក្រសាល​រីករាយ​ក្នុង​កាម​ចុះ​ ​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​ ​មុខ​ជា​នឹង​លះបង់​សេនា​ក្នុង​ក្រុង​បញ្ចាល​ ​ហើយ​រត់​ទៅ​។​
 ​[​២០៩​]​ ​(​អា​ចារ្យ​កេវ​ដ្ដ​ព្រាហ្មណ៍​.​.​.​)​ ​ព្រះរាជា​ចូឡ​នី​ប្រាថ្នា​ដើម្បី​ធ្វើ​សម្ពន្ធមិត្រ​ ​(​នឹង​ព្រះអង្គ​)​ ​ទាំង​ទ្រង់​ថ្វាយ​កែវ​ទាំងឡាយ​ ​មាន​ស្រីកែវ​ជាដើម​ ​ដល់​ព្រះអង្គ​ ​(​ចាប់​ដើម​)​ ​ពីថ្ងៃនេះទៅ​ ​សូមឲ្យ​ពួក​រាជទូត​មាន​វាចា​ពីរោះ​ ​ពោល​ពាក្យជា​ទី​ស្រលាញ់​មក​ ​(​ក្រុង​មិថិលា​នេះ​បាន​)​។​ ​សូមឲ្យ​ពួក​រាជទូត​ទាំងនោះ​ពោល​វាចា​ដ៏​ទន់ភ្លន់​ ​ជា​វាចា​គួរ​ត្រេកអរ​ ​សូម​ព្រះបាទ​បញ្ចាល​ ​និង​ព្រះបាទ​វិទេហៈ​ទាំងពីរ​អង្គ​នោះ​ ​រួបរួម​គ្នា​តែមួយ​។​
​(​១​)​ ​ព័ទ្ធ​ដោយ​កំពែង​ ​គឺ​ដំរី​ជា​ជាន់ដំបូង​ ​លំដាប់ពីនោះ​ ​ព័ទ្ធ​ដោយ​កំពែង​ ​គឺ​រថ​ ​ត​ពីនោះ​ ​ព័ទ្ធ​ដោយ​កំពែង​គឺ​សេះ​ ​ត​ពីនោះ​ ​ព័ទ្ធ​ដោយ​កំពែង​គឺ​ពលថ្មើរជើង​ ​រវាង​ពលដំរី​ ​និង​រថ​ចាត់ជា​ជាន់ទី១​ ​រវាង​ពល​រថ​ ​និង​ពលសេះ​ ​ចាត់ជា​ជាន់ទី២​ ​រវាង​ពលសេះ​និង​ពលថ្មើរជើង​ ​ចាត់ជា​ជាន់ទី៣​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់