​[​២១៤​]​ ​(​ព្រះ​មហាសត្វ​.​.​.​)​ ​បពិត្រ​ព្រះរាជា​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​ថា​ ​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​ ​ជា​អ្នកមាន​អានុភាព​ធំ​ ​មាន​ពល​ច្រើន​ ​ឥឡូវ​ប្រាថ្នា​ដើម្បីនឹង​សំឡាប់​ព្រះអង្គ​ ​ដូច​នាយ​ព្រាន​ដែល​សំឡាប់​ម្រឹគ​ដោយ​ធ្នាក់​។​
 ត្រី​ជា​សត្វ​ជាប់ចិត្ត​ក្នុង​នុយ​ស្រស់​ ​(​លេប​)​ ​ផ្លែសន្ទូច​ដែលគេ​បិទបាំង​ដោយ​សាច់​ ​មិនដឹង​សេចក្តី​ស្លាប់​ខ្លួន​យ៉ាងណា​។​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ជា​អ្នក​ជាប់​ក្នុង​កាម​ ​ចង់បាន​ធីតា​របស់​ព្រះបាទ​ចូឡ​នី​ ​មិន​ទ្រង់​ជ្រាប​មរណៈ​របស់​ព្រះអង្គ​ដូច​ត្រី​នោះ​ឯង​។​ ​បើ​ព្រះអង្គ​សេ្តច​យាង​ទៅកាន់​ក្រុង​បញ្ចាល​ ​ព្រះអង្គ​មុខ​ជា​នឹង​លះ​ចោល​ព្រះអង្គ​យ៉ាង​ឆាប់​ ​ភ័យ​ធំ​នឹង​មកដល់​ព្រះអង្គ​ ​ដូច​ភ័យ​ធំ​មកដល់​ម្រឹគ​ដែល​ដើរទៅ​តាមផ្លូវ​ ​(​ទៀប​ទ្វារ​នៃ​ស្រុក​ដែរ​)​។​
 ​[​២១៥​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​យើង​ដែល​បាន​ពោល​នូវ​ប្រយោជន៍​ដ៏​ឧត្តម​ ​ក្នុង​សំណាក់​នៃ​អ្នក​ ​ត្រឡប់ទៅ​ជា​មនុស្ស​ល្ងង់​លីលា​វិញ​ ​អ្នកឯង​ជា​អ្នក​ចំរើន​ដោយ​ចុង​នង្គ័ល​ ​មេ្ត​ចនឹង​ដឹងសេចក្តី​ចំរើន​ដូច​អ្នកដទៃ​កើត​។​
 [​២១៦​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាប់​អ្នកនេះ​ឰដ៏​ក​ ​ហើយ​ឲ្យ​វិនាស​ចាក​ដែន​របស់​អញ​ទៅ​ ​ព្រោះ​វាហ៊ាន​និយាយ​ឲ្យ​អញ​អន្តរាយ​នូវ​ការបាន​ស្រីកែវ​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់