​[​២១៧​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ ​មហោសធ​ពោធិសត្វ​ក៏​ចៀសចេញ​អំពីសំណាក់​នៃ​ព្រះបាទ​វិទេហៈ​ហើយ​ ​ទើប​ហៅ​សុ​វ​បណ្ឌិត​ឈ្មោះ​មា​ធុរៈ​ ​ជា​ទូត​មក​ប្រាប់​ថា​ ​ម្នាល​សំឡាញ់​មាន​ស្លាប​ខៀវ​ ​អ្នក​ចូរ​មក​ធ្វើការ​បំរើ​អញ​ ​ដ្បិត​មាន​សាលិកា​ញី​មួយ​ដែលគេ​ចិញ្ចឹម​ទុក​ជិត​ទី​ក្រឡាបន្ទំ​នៃ​ព្រះបាទ​បញ្ចាល​។​ ​ឯង​ចូរ​ទៅ​សួរ​សាលិកា​នោះ​ ​ដោយ​សន្ថវកិច្ច​ ​ព្រោះ​វា​ជា​សត្វ​ឈ្លាស​ក្នុង​កិច្ច​ទាំងពួង​ ​វា​ដឹងការ​អាថ៌កំបាំង​ទាំងពួង​របស់​ជន​ទាំងពីរ​ ​គឺ​ព្រះរាជា​ ​និង​កោសិយ​ព្រាហ្មណ៍​។​ ​មា​ធុរៈ​សុ​វ​បណ្ឌិត​មាន​ស្លាប​ខៀវ​នោះ​ ​បាន​ទទួល​ស្តាប់​ថា​ ​បាទ​ ​ដូច្នេះហើយ​ ​ក៏​ហើរ​ទៅកាន់​សំណាក់​នៃ​នាង​សាលិកា​។​ ​មា​ធុរៈ​សុ​វ​បណ្ឌិត​ ​លុះ​ហើរ​ទៅដល់​ហើយ​ ​ទើប​ហៅ​នាង​សាលិកា​មាន​ទ្រុង​ល្អ​ ​ពោល​ពាក្យពីរោះ​ថា​ ​នែនាង​មាន​ទ្រុង​ល្អ​ ​នាង​ល្មម​អត់ទ្រាំ​បាន​ដែរ​ឬ​ ​នែនាង​ជា​វេស​ជាតិ​ ​នាង​មិន​មាន​ជំងឺតម្កាត់​ទេ​ឬ​ ​នែនាង​មាន​ទ្រុង​ល្អ​ ​នាង​បាន​លាជ​លាយ​ដោយ​ទឹកឃ្មុំ​ដែរ​ឬ​។​
 (​សាលិកា​ញី​.​.​.​)​ ​ម្នាល​សំឡាញ់​ ​សេចក្តី​សុខ​ស្រួល​មានដល់​ខ្ញុំ​ ​ម្នាល​សំឡាញ់​ ​មួយទៀត​ ​ខ្ញុំ​មិន​មាន​ជម្ងឺ​តម្កាត់​ទេ​ ​ម្នាល​សុ​វ​បណ្ឌិត​ ​ទាំង​លាជ​លាយ​ដោយ​ទឹកឃ្មុំ​ ​ខ្ញុំ​ក៏បាន​ដែរ​។​ ​នែ​សំឡាញ់​ ​អ្នក​មក​អំពី​ណា​ហ្ន៎​ ​ឬ​អ្នកណា​ប្រើ​មក​ ​មួយវិញទៀត​ ​អ្នកជា​សត្វ​ដែល​ខ្ញុំ​មិនធ្លាប់​ឃើញ​ ​មិនធ្លាប់​ឮ​ក្នុង​កាលមុន​អំពី​កាល​នេះ​ទេ​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់