​[​២១៨​]​ ​(​សុ​វ​បណ្ឌិត​.​.​.​)​ ​ខ្ញុំ​ ​គេ​ចិញ្ចឹម​ទុក​នៅ​ទី​បន្ទំ​ក្នុង​ប្រាសាទ​នៃ​ព្រះបាទ​សិវិ​ ​ព្រះរាជា​នោះ​ ​ទ្រង់​ឋិតនៅ​ក្នុង​ធម៌​ ​តែង​ទ្រង់​ដោះលែង​នូវ​សត្វ​ទាំងឡាយ​ដែល​ជាប់ចំណង​ ​ចាក​ចំណង​អំពី​ទី​នោះ​ៗ​។​ ​មាន​នាង​សាលិកា​មួយ​ ​ពោល​ពាក្យពីរោះ​ ​ជា​ភរិយា​របស់ខ្ញុំ​ ​ម្នាលនាង​មាន​ទ្រុង​ល្អ​ ​កាល​ខ្ញុំ​កំពុងតែ​សំឡឹង​ជាប់ចិត្ត​ ​ស្រាប់តែ​ខ្លែង​សំឡាប់​នាង​សាលិកា​នោះ​ទៅ​។​ ​ខ្ញុំ​បរិបូណ៌​ដោយ​សេចក្តី​ប្រាថ្នា​ចំពោះ​ភរិយា​នោះ​ ​បាន​ជាម​ក​ក្នុង​សំណាក់​នៃ​នាង​ ​ប្រសិនបើ​នាង​បើកឱកាស​ ​យើង​ទាំងពីរ​នាក់​ ​នឹង​នៅក្នុង​ទី​ជាមួយគ្នា​។​
 [​២១៩​]​ ​(​សាលិកា​.​.​.​)​ ​ធម្មតា​សេក​ឈ្មោល​ ​គួរតែ​ប្រាថ្នា​រក​សេក​ញី​ ​សាលិកា​ឈ្មោល​ ​គួរតែ​ប្រាថ្នា​រក​សាលិកា​ញី​ ​ចុះ​ការ​នៅ​រួម​ដោយ​សេក​ឈ្មោល​ ​និង​សាលិកា​ញី​ ​ដូចម្តេច​កើត​។​
 [​២២០​]​ ​(​សុ​វ​បណ្ឌិត​.​.​.​)​ ​ប​គ្គ​ល​ណា​ ​ប្រាថ្នា​ស្រ្តី​ណា​ក្នុង​កាម​ ​សូម្បី​ស្រ្តី​នោះ​ជា​ចណ្ឌាល​ក៏ដោយ​ ​ព្រោះថា​ ​ការ​នៅ​រួម​ទាំង​អស់​ដូច​ៗ​គ្នា​ ​ដែល​មិន​ដូចគ្នា​ក្នុង​កាម​ ​មិន​មាន​ទេ​។​ ​ព្រះមាតា​នៃ​ព្រះបាទ​សិវិ​ ​ព្រះ​នាម​ជម្ពា​វតី​ ​(​ជា​ចណ្ឌាល​សោះ​)​ ​តែ​បាន​ជា​អគ្គមហេសី​ ​ជាទីស្រឡាញ់​របស់​ព្រះបាទ​វាសុទេវ​ក​ណ្ហា​យន​គោត្រ​។​ ​សូម្បី​នាង​កិន្នរី​ឈ្មោះ​រតន​វតី​ ​ញ៉ាំង​តាបស​ឈោ្មះវ​ច្ឆៈ​ ​ឲ្យ​ប្រាថ្នា​ដែរ​។​ ​មនុស្ស​រួមសំវាស​ជាមួយនឹង​មេ​ម្រឹគ​ក៏​មាន​ ​ការ​នៅ​រួម​ក្នុង​កាម​មិន​ដូចគ្នា​ ​មិន​មាន​ទេ​។​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់